កំពង់ធំ៖ យោងតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សេង ធារិន ប្រធានគណៈបញ្ជាការដឹកនាំបង្ក្រាបបទល្មើសបឹងទន្លេសាប កម្លាំងចម្រុះបានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនល្មើសបាន ៣នាក់ ព្រមទាំងរថយន្តដឹកជញ្ជូនលៀសខុសច្បាប់ចំនួន ៣គ្រឿង ដែលមានទម្ងន់សរុបរហូតដល់ ៣០តោន នៅលើភូមិសាស្ត្រ ស្រុកស្ទោង ខេត្តកំពង់ធំ។
ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ២:៣០ នាទីយប់ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ នៅភូមិចក ឃុំម្សាក្រង ស្រុកស្ទោង ដោយមានការសហការចូលរួមពី កងកម្លាំង ក២ជើងគោក យោធភូមិភាគទី៥ និង សឹករងខេត្តកំពង់ឆ្នាំង។
លទ្ធផលនៃការបង្ក្រាបរួមមាន៖
រថយន្តដឹកជញ្ជូនលៀសខុសច្បាប់ សរុបចំនួន ០៣គ្រឿង រួមមាន៖
រថយន្តប្រភេទ Fuso ៣តោន ចំនួន ១គ្រឿង ផ្ទុកលៀស ១៥តោន។
រថយន្តប្រភេទកូរ៉េ ៣តោន ចំនួន ១គ្រឿង ផ្ទុកលៀស ១០តោន។
រថយន្តឆ្នៃ ចំនួន ១គ្រឿង ផ្ទុកលៀស ៥តោន។
ទម្ងន់លៀសខុសច្បាប់សរុប: ៣០តោន។
ជនល្មើស (អ្នកបើកបរ): ០៣នាក់ ត្រូវបានឃាត់ខ្លួន។
បច្ចុប្បន្ន វត្ថុតាង និងជនសង្ស័យទាំង ៣នាក់ ត្រូវបានបញ្ជូនទៅកាន់សមត្ថកិច្ចជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ស្តីពីជលផល និងពង្រឹងការអនុវត្តច្បាប់នៅតំបន់បឹងទន្លេសាបឱ្យកាន់តែមានប្រសិទ្ធភាព។

