ដោយ : ភ្នំធំ / ភ្នំពេញ :យយោងស្ថានទូតអាមេរិកប្រចាំកម្ពុជាអោយដឹងថា សហរដ្ឋអាមេរិកនិងកម្ពុជា បានឯកភាពគ្នាលើកិច្ចសហការជំរុញយុទ្ធសាស្រ្តគ្រប់គ្រងពាណិជ្ជកម្មអាវុធមហាប្រល័យដើម្បីបង្កើនការការពារសន្តិសុខនៅតាមបន្ទាត់ព្រំដែនដែលកំពុងមានជម្លោះ ។
ស្ថានទូតអាមេរិកប្រចាំកម្ពុជាបន្តថា: នៅថ្ងៃទី០១ ខែតុលា គំនិតផ្តួចផ្តើមនេះក៏នឹងរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ច ដើម្បីធ្វើឱ្យប្រទេសទាំងពីរកាន់តែមានសុខសុវត្ថិភាពខាងផ្នែកផ្លាស់ប្តូរពាណិជ្ជកម្មទំនិញអាវុធមហាប្រល័យរវាងប្រទេសទាំងពីរ។
គួររលឹកថា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋសភាកម្ពុជាបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខតំបន់ និងសកលលោក។
យោងតាមរដ្ឋសភាកម្ពុជា សេចក្តីព្រាងច្បាប់នេះនឹងក្លាយជាឧបករណ៍ច្បាប់ដែលនាំឱ្យតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ និងគ្មានអាវុធប្រល័យលោក៕
