ដោយ : ភ្នំធំ / បន្ទាយមានជ័យ :ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ លោកជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យនិងមន្ត្រីចុះពិនិត្យ ផ្លូវជនបទក្នុងស្រុកព្រះនេត្រព្រះ ចំនួន៣ខ្សែ មានប្រវែង២០ ១០០ម៉ែត្រ ដែលត្រូវបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង។
គឺប្រវែង៥២០ម៉ែត្រ ច្រោះជើងទេរប្រវែង៤០០ម៉ែត្រ ហូរដាច់តួផ្លូវប្រវែង៣០ម៉ែត្រ ខូចលូ១កន្លែង ដូចខាងក្រោម÷
១-ខ្សែផ្លូវស្មាច់ លេខកូដ3T1ប្រវែង១០ ០០០ម៉ែត្រ នៅក្នុងឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ត្រូវបានលិចទឹកប្រវែង៣៥០ម៉ែត្រ និងច្រោះជើងទេរប្រវែង៣៥០ម៉ែត្រ និងដាច់តួផ្លូវប្រវែង៣០ម៉ែត្រ និងខូចខាតលូ១កន្លែង។
២-ខ្សែផ្លូវឡោទេរ លេខកូដ27T2 ប្រវែង៨ ២០០ម៉ែត្រ ក្នុងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ត្រូវបានលិចទឹកប្រវែង៥០ម៉ែត្រ ច្រោះជើងទេរប្រវែង៥០ម៉ែត្រ។
៣-ខ្សែផ្លូវទឹកជោរ លេខកូដ1392T4 ប្រវែង១ ៩០០ម៉ែត្រ ក្នុងឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ត្រូវបានលិចទឹកប្រវែង១២០ម៉ែត្រ ៕

