សៀមប្រកាសថាបាន បញ្ជូនក្រុមទាហានសៀមកម្ម៉ង់ដូ កាំភ្លើងបាញ់ស៊ីបស្នាយពើរ(Sniper )ដាក់តាមជាយដែនកម្ពុជា បើផ្ទុះសង្គ្រាមម្តងទៀត

ដោយ : ភ្នំធំ / ថៃ :បងប្អូនវីរកងទ័ពខ្មែរជួរមុខត្រូវតែប្រុងប្រយ័ត្ន ការបាញ់ដោយកាំភ្លើងបាញ់ស៊ីបស្នាយពើរ( Sniper ) របស់កងកម៉្មង់ដូសៀ.មនេះ អាចបាញ់ចំងាយ 1Km-3Km ដោយគ្មានឮសម្លេងទេ ។
ពួកខាងសៀមបានប្រកាសកាលពីថ្ងៃទី២៤-២៦ខែកញ្ញាឆ្នាំ២០២៥ ថា : គេ« បានបញ្ជូនក្រុមទ័ពពិសេស លបបាញ់ ដើម្បីពង្រាយតាមព្រំដែន( Commando Snipers ) » ដើម្បីត្រៀមខ្លួនទប់ទល់ ករណីមានការផ្ទុះអាវុធម្តងទៀត ។
ទ័ពពិសេសរបស់សៀមឈុតនេះ គឺ Special forces ដែលតែងតែទទួលបានការបង្ហាត់បង្ហាញ ក្បួនយុទ្ធសាស្ត្រសង្គ្រាម តិចនិចប្រយុទ្ធ ពីក្រុមជំនាញរបស់អាមេរិច តាមរយៈសមយុទ្ធ នានាដូចជា សមយុទ្ធពស់វែកមាស ( Cobra Gold Exercise ) រៀងរាល់ឆ្នាំជាដើម ។

កងទាហានថៃអោយដឹងថា: ការប្រើប្រាស់ក្រុម Sniper នេះមិនមែនទើបតែលើកទីមួយទេ តាំងពីសម័យសង្គ្រាមព្រះវិហារ ហើយចុងក្រោយការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និង កងទ័ពសៀម ដែលបានកើតឡើង នៅព្រឹកព្រលឹមថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ កន្លងមកនៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកងទ័ពសៀមបានធ្វើការ បាញ់ប្រហារមុន មកលើលេណដ្ឋាន ដែលជាទីតាំងឈរជើង របស់កងទ័ពកម្ពុជា ជាយូរលង់ណាស់មកហើយ បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពយើង គឺលោកសួន រោន ។

សៀមបានបង្ហាញពីការព្រួយបារម្ភ ក្រោយពេលទាហ៊ានខ្មែរ យើងបាន រៀលកៃបាញ់ មេឃ ៤-៥គ្រាប់ តែខាងមេៗ បានរាយការណ៍អោយគ្នាអស់ហើយ តែវាចង់យកលេសចោទយើង ។

ត្រង់វាពេលខ្លះផ្លោង អា៦០ អា៨០ អត់ពាក់ក្បាល ចូលដីខ្មែរ នៅសុខៗ វាបំផ្ទុះគ្រាប់ នៅជិតៗព្រំដែន ខ្មែរមិនដែលមាត់ទេ បើហ៊ានថាមិនពិតស្បថ ៕

Leave a Reply

Your email address will not be published. Required fields are marked *