ក្បួនរថយន្តថៃដឹកបន្លាលួសត្រៀមពង្រាយទាំងយប់ថ្ងៃទី១៨ខែកញ្ញា, ត្រៀមរថយន្ត ចាប់ពលរដ្ឋខ្មែរដែល ហ៊ានដកបន្លាលួសដែលវារាយ …

ដោយ : ភ្នំធំ / ព្រំដែនកម្ពុជា ថៃ-បន្ទាយមានជ័យ :ក្បួនរថយន្តថៃដឹកបន្លាលួសត្រៀមពង្រាយទាំងយប់ថ្ងៃទី១៨ខែកញ្ញា, ត្រៀមរថយន្ត ចាប់ពលរដ្ឋខ្មែរដែល ហ៊ានដកបន្លាលួសដែលវារាយទៀតផង ។ហេតុនេះសូមកម្ពុជាទាំងអស់គ្នាប្រុងប្រយ័ត្ន ត្រៀម ពង្រឹងសាមគ្គីត្រៀមតតាំង ។
នេះបើតាមប្រភពព័ត៌មានពីព្រំដែនកម្ពុជា ថៃ នៅថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២៥ ។
ករណីនេះ គឺស៊ីសង្វាក់នឹងសារព័ត៌មានក្នុងស្រុកថៃបានផ្សាយថា: ជាបន្ទាន់យោធា​សៀម ភូមិភាគទី១បានប្រកាស​ថា ” ពួកគេឈប់ធ្វេីចិត្តល្អទៀតហើយ បើឈ្លានពានទឹកដីដែល​ ខ្លួនអះអាងថា ជារបស់ខ្លួន និងខ្លួនត្រូវចាប់ខ្លួនបញ្ជូនដាក់ឡានអ្នកទោសភ្លាម ដើម្បីកាត់ក្ដីក្នុងប្រទេសថៃ កាត់ក្ដីកំរិតខ្ពស់បំផុត( ធ្ងន់ធ្ងរ) នៃទោស​ ។

​ អាជ្ញាធរថៃនៅខេត្តស្រះកែវនារសៀល​ ថ្ងៃទី​១៨ខែកញ្ញាឆ្នាំ២០២៥ បានបញ្ជាក់ថា ខ្លួនបានទទួលកម្លាំងតម្រួត(ប៉ូលីស) និងកម្លាំងសន្តិសុខផ្សេងទៀតមកពីខេត្តប្រាជីនបូរី នគរនាយក ដើម្បីជួយបន្ថែមពីជាង៣០០ទៅ៥០០នាក់ ប្រដាប់ដោយឧបករណ៍ប្រឆាំងបាតុកម្មនិងការបះបោរ មកប្រតិបត្តិការ[ នៅភូមិព្រៃចាន់និងភូមិណងចាន់] ។កម្លាំង ទទួលបញ្ជារបង្ក្រាបនិងចាប់ខ្លួនអ្នកតវ៉ា ដោយគ្មានការបន្ធូរដៃឡើយ ។

ហើយនារសៀល​ថ្ងៃទី​១៨​ ខែកញ្ញាឆ្នាំ​ ២០២៥​ សៀមបានបញ្ជូន​រថយន្ត​បាញ់​ទឹក​ចំនួន​១០គ្រឿង​ មកព្រំដែនហេីយ​ ដើម្បីប្រឆាំងនឹងបាតុកម្ម។

ចំណែកប្រភពពីភូមិព្រៃចាន់និងភូមិជោគជ័យបានអោយដឹងថា: ចចំពោះមុខបងប្អូនប្រជាពលរដ្ឋបានត្រៀមលក្ខណ:ទប់ទល់ជាស្រេចហើយដែរ ។ក្នុងនោះអោយប្រុងប្រយ័ត្នមែនទែន​កុំដេីរបែកគ្នា​ មានរឿងអ្វីត្រូវជួយគ្នាអោយលឿន​តាម​លទ្ធភាព​។

ជាក់ស្តែង នៅយប់ថ្ងៃទី១៨ខែកញ្ញា ព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋបានបណ្តាក់គ្នាយាមកាម ។ ឯកងកម្លាំងយោធានិងនគរបាល នៅមើលសន្តិសុខ សុវត្ថិភាពផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *