ដោយ : ភ្នំធំ / បន្ទាយមានជ័យ៖ប្រភពពីមន្ត្រីអាជ្ញាធរនិងកងកម្លាំងព្រំដែនឲ្យដឹងថា ម៉ោងជាង៣រសៀលថ្ងៃទី១៨ ខែកញ្ញា ដ្រូនខ្នាតធំរបស់ថៃ ហោះចូលមកលើភូមិព្រៃចាន់ ឃុំអូរបីជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាទីកន្លែងប្រជាពលរដ្ឋប្រមូលផ្តុំរារាំងថៃ ប៉ងរាយបន្លាលួសលើដីខ្មែរឥតស្រាស្រាន្ត ។
ហើយថ្ងៃដដែលនេះ ប្រជាពលរដ្ឋ ព្រះសង្ឃ និងកងកម្លាំងកម្ពុជាដែលមិនប្រដាប់ដោយអាវុធ បាននិងកំពុងប្រចាំការដោយភាពអង់អាចក្លាហាន ម៉ត់ចត់និងយកចិត្តទុកដាក់នៅភូមិសាស្រ្តភូមិព្រៃចាន់ ។
ទីកន្លែងនោះ កងកម្លាំងទាហាន ប៉ូលីសនិងកងកម្លាំងផ្សេងទៀតរបស់ថៃ បានចូលមករំលោភបំពាន និងប្រើហិង្សាលើប្រជាពលរដ្ឋកម្ពុជាបណ្តាលឲ្យមានរងរបួស៣០ អង្គ/នាក់ ក្នុងនោះ៤នាក់រងរបួសធ្ងន់ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ៕

