រោងចក្រកែឆ្នៃសំរាមមួយកន្លែងនៅក្រុងបាងកកត្រូវភ្លើងឆេះ ,ភ្លើងឆេះទូកទេសចរក្នុងទន្លេចៅផាយ៉ា និង ឯនៅក្រុងប៉ាតាយ៉ាខេត្តឈុនបូរី ទឹកជំនន់.

ដោយ : ភ្នំធំ / ថៃ:រោងចក្រកែឆ្នៃសំរាមមួយកន្លែងកំពុងត្រូវបានអគ្គីភ័យឆាបឆេះ នាវេលាម៉ោង៦:៤០ នាទីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ម្សិលមិញ នៅផ្លូវ Samae Dam សង្កាត់ Samae Dam ស្រុក Bang Khun Thian ក្នុងទីក្រុងបាងកក ប្រទេសថៃ ។
យោងតាម របាយការណ៍បឋម ពីមន្ត្រីស្ថានីយ៍ពន្លត់អគ្គិភ័យ និងសង្គ្រោះ Bang Khun Thian បបានប្រាប់កាសែតថៃក្នុងស្រុកថា : ទីតាំងដែលត្រូវអគ្គិភ័យ​ឆាបឆេះនេះ​ ជា​រោងចក្រ​កែច្នៃ​សំរាម​​ ដោយភ្លើងបានចាប់ផ្តើមឆាបឆេះ ​ចេញពី​ក្នុង​បន្ទប់​ សម្រាប់​ចោល​សារធាតុ​គីមីម៉ាញេស្យូម ។

ករណីផ្សេងទៀត កាសែតថៃបានផ្សាយថា: បន្ទាប់ពីអាជ្ញាធរដកលុយ ១. ០០០ លានបាតពីរតនាគារ ព្រោះត្រូវសង្គ្រោះសេដ្ឋកិច្ចដែលបណ្តាលមកពីបិទព្រំដែនជាមួយកម្ពុជា និងភូមា នោះ នៅរាជធានីថៃពេលនេះ មានចលនាបាតុកម្ម២ធំៗ ។
ក្នុងនោះមានក្រុមជាតិនិយមជ្រុលបានតវ៉ាប្រឆាំងនឹងការដែលរដ្ឋាភិបាលចងបើកព្រំដែនឡើងវិញតាមសំណូមពរសមាគមពាណិជ្ជក ្មនិងធុរកិច្ចថៃនិងពលរដ្ឋនៅខេត្តជាប់ព្រំដែននិងខេត្តមានប្រយោជន៍ពីព្រំដែននិងក្រុមមួយទៀតតវ៉ា បណ្តេញលោកលោកអនុធិន ឆានវីរ៉ៈគូណ នាយករដ្ឋមន្ត្រីទី៣២ មកពីគណបក្សភូមិថៃថៃពីតំណែង ត្បិតពុករលួយ គិតតែអំណាច និងអសមត្ថភាពដែលថា ស្តារសេដ្ឋកិច្ចនិងជួយជីវភាពពលរដ្ឋដែលខូចខាតដោយជម្លោះព្រំដែន។

កាសែតក្នុងស្រុកផ្សាយដែរថា : នាម៉ោង១៨:៥៣ នាទី​ល្ងាច​ថ្ងៃទី១៤ ខែកញ្ញ ឆ្នាំ២០២៥ កន្លងមក មានអគ្គីភ័យមួយបានឆាបឆេះ រាលដាល់លើទូកទេសចរណ៍ចំនួន០៣ គ្រឿងជាបន្តបន្ទាប់ នៅកំពង់ផែវត្តរ៉ាតច័ន្ទស៊ីងខន(Wat Ratchasingkhon Port ) ក្នុងទន្លេរចៅផាយ៉ាទីក្រុងបាងកក ប្រទេសថៃ ។

ចំណែកនៅទីក្រុងប៉ាតាយ៉ាខេត្តឈុនបូរី ជាតំបន់ទេសចរណ៍ធំបង្អស់ទី៣នៃប្រទេសថៃចាប់ពីថ្ងៃទី១៣ខែកញ្ញា មក បានជួបនឹងគ្រោះទឺកជំនន់នៃឥទ្ធិពលវិសម្ពាធមូសុង ៕

Leave a Reply

Your email address will not be published. Required fields are marked *