ដោយ : ភ្នំធំ / ព្រំដែនកម្ពុជា ថៃ-បន្ទាយមានជ័យ :
នៅភូមិណងចាន់ឃុំ/ស្រុកគោកស៊ូងខេត្តស្រះកែវប្រទេសថៃទល់មុខភូមិជោគជ័យឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យនាថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២៥ នេះលោកស៊ុមម៉ាយ អតីតទាហានព្រៃថៃ(ឈុតខ្មៅ) ឥឡូវមកញុះញង់នៅភូមិណងចាន់។
គេជាបុគ្គលដែលលួចឆ្មក់ពីក្រោយវ៉ៃវីរកងកម្ពុជាហើយរត់ កាលពីថ្ងទី១៣ខែកក្កដា ឆ្នាំ២០២៥ កន្លងមក។
ប៉ុន្តែ កាលនោះ ជននេះត្រូវបានតុលាការថៃ កាត់ទោសអោយ ជាប់ពន្ធធាគារ ១៥ថ្ងៃពិន័យប្រាក់២ ៥០០បាត ត្រូវលោក កាន់ ចមផៈ ជួយចេញថ្លៃពិន័យនោះជំនួស ។
គេបានមកភូមិណងចាន់ ដើម្បីផ្ដល់កម្លាំងចិត្តដល់ទាហាន និងលើកទឹកចិត្តអោយទាហានថៃ ក៏ដូចជាមកសម្តែងដើម្បីបម្រើអោយចលនារបស់អ្នកនៅពីក្រោយឬអាចនិយាយបានមក:មកផុសសកម្មភាពដើម្បីបានការគាំទ្រ”ប្រ៊ែង” និង”អ្នកមើលច្រើន”Views” ជាពិសេសដើម្បីបានលុយដែលគេអោយ។
ទោះជាយ៉ាងណា ពេលមកដល់ព្រំដែន ទាហានថៃ មិនហ៊ានព្រមលែងមកជួរមុខព្រំដែន ដើម្បីប្រឈមជាមួយពលរដ្ឋនិងកម្លាំងរបស់កម្ពុជាដែរ ៕

