ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​កីឡាប្រដាល់​គុនខ្មែរមិត្តភាពកម្ពុជា-អាម៉េរិក-ចិន និងម៉ាឡេស៊ី​ , មេបញ្ជាការកងរាជអាវុធហត្ថ​ខេត្តសៀមរាប ចូលរួមដែរ

ដោយ : ភ្នំធំ / សៀមរាប :មេបញ្ជាការកងរាជអាវុធហត្ថ​ខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកម្លាំងអញ្ជើញចូលរួមពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​កីឡាប្រដាល់​គុនខ្មែរមិត្តភាពកម្ពុជា-អាម៉េរិក-ចិន និងម៉ាឡេស៊ី​ ។

កម្មវិធីធ្វើ​​នារាត្រីថ្ងៃទី១៣ ខែកញ្ញា​ ឆ្នាំ២០២៥ នៅសួនច្បារមុខព្រះរាជដំណាក់ ខេត្តសៀមរាប ក្រោមអធិបតីភាព លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និងជាប្រធាន​គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តំណាង​ដ៏ខ្ពង់ខ្ពស់​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា​ ៕

Leave a Reply

Your email address will not be published. Required fields are marked *