ទោះយ៉ាងណាក៏មិនភ្លេចវេនបិណ្ឌនៅវត្តវេនវត្ត​សំរោង​តេជោ​សែន​ជ័យស្ថិត​នៅ​ភូមិតេជោ​ភ្នំ​ឆ័ត្រ​ដែរ

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :ទោះយ៉ាងណាក៏មិនភ្លេចវេនបិណ្ឌនិងរាប់​បាត្រ​វេននៅវត្តវេនវត្ត​សំរោង​តេជោ​សែន​ជ័យ​ នៅវត្ត​សំរោង​តេជោ​សែន​ជ័យស្ថិត​នៅ​ភូមិតេជោ​ភ្នំ​ឆ័ត្រ​ ឃុំ​ស្វាយ​ចេក​ ស្រុក​ស្វាយ​ចេក​ ខេត្ត​បន្ទាយមានជ័យ​ ដែរ ។

ប្រភពព័ត៌មានអោយដឹងថា : ថ្ងៃទី​ ១៣កញ្ញា​ ២០២៥នោះមកពីចង់ផ្សារសាច់ផ្សារឈាមជាមួយពលរដ្ឋដែលជាអតីតយុទ្ធជន ជនពិការនិងក្រុមគ្រួសារនៅមណ្ឌលអភិវឌ្ឍន៍យោធិន៣១៧ តេជោភ្នំឆ័ត្រនិងដើម្បីរួមចំណែកផ្គត់ផ្គង់ព្រះសង្ឃ ក៏ដូចជាកសាងវត្តដែលទើបបង្កើតឡើងមិន១០ឆ្នាំ ដែលនៅជនបទ ជាយដែននិងអត្តខាត់មួយនេះ ។

អញ្ជើញដឹកនាំកម្មវិធីមានឧត្តមសេនីយ៍ឯកព្រហ្ម មរណ: មេបញ្ជាការរងកងទ័ពជើងគោក-ប្រធានគណ:គ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧-តេជោភ្នំឆ័ត្រនិងចូលរួមដោយនាយទាហាន នាយរង លោកឧ-ទោគឹម សេងងន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១៤-ពោធិសាត់ មេឃុំ មេភូមិ ញោមញាតិ។

ក្នុងស្ថានភាពជីវភាពពលរដ្ឋក្នុងស្ថានភាពមានជម្លោះព្រំដែនជាមួយសៀមនេះ វេននេះអង្គាសបច្ច័យបាន ៥,១លានរៀលនិងទេយ្យវត្ថុថនកសាងវត្តនិងប្រគេនព្រះសង្ឃ ។ ក្នុងដកការចំណាយនិងប្រគេនព្រះសង្ឃ បច្ច័យកសាងវត្តនៅសល់៣លានរៀល ។

លោកសូមសូមឧទ្ទិស ជូនដល់បុព្វការីជន និងញាតិទាំង៧សន្តាន ពិសេសវរកងទ័ពពលីជីវិតនៅសមរភូមិព្រំដែនកម្ពុជា ថៃ ៕

Leave a Reply

Your email address will not be published. Required fields are marked *