អគ្គីភ័យបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋ១ខ្នងឆេះអស់ទាំងស្រុង នៅស្រុកទាំងគោក

 

 

(កំពង់ធំ)÷ នៅវេលាម៉ោង១១:០០នាទីព្រឹកនេះ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ស្ថិតនៅភូមិប៉ប្រក ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ មានករណីភ្លើងឆាបឆេះផ្ទះចំនួន១ខ្នង មានទំហំ៦ម៉ែត្រ×៨ម៉ែត្រ ឆេះទាំងស្រុង មូលហេតុដោយសារឆ្លងចរន្តអគ្គិសនី។

តាមរបាយការណ៍របស់លោកស្រី អ៉ឹម សុវីន អភិបាលរងស្រុកតាំងគោក បានបញ្ជាក់ថាម្ចាស់ផ្ទះឈ្មោះ ប៉េង សុខឃាង ភេទប្រុសអាយុ២៩ឆ្នាំ ប្រពន្ធឈ្មោះ ស្ងួន សុគុណ អាយុ២៩ឆ្នាំ សមាជិកគ្រួសារមានឈ្មោះ÷ ១.ឈ្មោះ ប៉ាត កេក ភេទស្រីអាយុ៦៨ឆ្នាំចាស់ជរា ២.ឈ្មោះខន សុធារ៉ា ភេទប្រុសអាយុ០៦ឆ្នាំ
៣.ឈ្មោះខន សុធារ៉ា ភេទប្រុសអាយុ០៤ឆ្នាំ ៤.ឈ្មោះ ខន ណារី ភេទ ស្រីអាយុ០២ឆ្នាំ ៥.ឈ្មោះ សុខ លែនបញ្ញា ភេទស្រីអាយុ០៧ឆ្នាំ។ ករណីឆេះផ្ទះអស់ទាំងស្រុងគឺ ដំបូលកាចជា២ខ្នងប្រក់ក្បឿង ជញ្ជាំងស័ង្កសី រនាបឈើ ឆេះអស់គ្រែចំនួន៣ ទូសង្ហារឹមចំនួន២ និងសម្ភារៈប្រើប្រាស់មួយចំនួនធំទៀតផងដែរ។

លោកស្រីអភិបាលរងស្រុកតាំងគោក បានបន្ថែមទៀតថា កងកម្លាំងដែលចូលរួមជួយពន្លត់ករណីផ្លូវឆេះផ្ទះរួមមាន÷ ប៉ូលីសប៉ុស្តិ៍ចំនួន០២នាក់ ក្រុមប្រឹក្សាឃុំចំនួន០៣នាក់ ប៉ូលីសស្រុកចំនួន០៥នាក់ កងរាជអាវុធហត្ថចំនួន០២នាក់ ប្រជាការពារចំនួន១០នាក់ រួមនឹងមេភូមិ និងប្រជាពលរដ្ឋជាច្រើននៅផងដែរ។ ចំពោះការប្រើប្រាស់ទឹកអស់ចំនួន០២ឡាន ស្មើនឹង០៨ម៉ែត្រគុប ខាងអធិការស្រុកតាំងគោក។

Leave a Reply

Your email address will not be published. Required fields are marked *