​ដែនសមុទ្រឃុំថ្មសកំពុងរងការបំផ្លិចបំផ្លាញ! បទល្មើស «លបមុខ១០០» រីកដូចផ្សិត ខណៈមន្ត្រីជំនាញរក្សាភាពស្ងៀមស្ងាត់និងរងការរិះគន់ថា «អសកម្ម និងបើកដៃ» ​

 

ខេត្តកោះកុង] — ក្រុមអ្នកនេសាទ និងប្រជាពលរដ្ឋរស់នៅក្នុងឃុំថ្មស ស្រុកបូទុមសាគរ បានសម្តែងការមិនពេញចិត្ត និងហួសចិត្តជាខ្លាំង ចំពោះភាពកម្សោយ និងភាពអសកម្មរបស់មន្ត្រីជំនាញជលផល និងអាជ្ញាធរពាក់ព័ន្ធ ដែលបណ្តោយឱ្យបទល្មើសនេសាទខុសច្បាប់ប្រភេទ «លបមុខ១០០» ឬលបស្បៃមុង បន្តកើតមាន និងរីកដុះដាលយ៉ាងអាណាធិបតេយ្យក្នុងដែនសមុទ្រឃុំថ្មស ដោយគ្មានការបង្ក្រាបទាល់តែសោះ។

​ឧបករណ៍មហន្តរាយ៖ ឧក្រិដ្ឋកម្មបំផ្លាញឆ្នាំងបាយពលរដ្ឋ និងមច្ឆជាតិ
​ប្រភពពីប្រជាពលរដ្ឋមូលដ្ឋានបានរាយការណ៍ថា ក្រុមជនល្មើសគ្មានកោតក្រែងច្បាប់ បាននិងកំពុងប្រើប្រាស់ឧបករណ៍ «លបមុខ១០០» យ៉ាងគគ្រឹកគគ្រេង។ ឧបករណ៍នេះត្រូវបានគេស្គាល់ថាជា «ឧបករណ៍មហន្តរាយបាតសមុទ្រ» ព្រោះវាមានក្រឡាញឹកខ្លាំង អាចអូស និងចាប់យកទាំងកូនត្រី កូនបង្គា និងកូនក្តាមតូចៗដែលទើបនឹងញាស់ ធ្វើឱ្យហិនហោចពូជមច្ឆជាតិស្ទើរតែគ្មានសល់។

និងបំផ្លាញប្រព័ន្ធអេកូឡូស៊ីបាតសមុទ្រ ព្រៃកោងកាង និងជម្រកត្រីពងកូន។
​ជនរងគ្រោះពិតប្រាកដ៖ គឺប្រជានេសាទលក្ខណៈគ្រួសារជិតខាង ដែលរកព្រឹកខ្វះល្ងាច និងនេសាទតាមបែបធម្មជាតិ។
​«បើសិនជាសកម្មភាពបំផ្លិចបំផ្លាញនេះ នៅតែបន្តកើតមានជារៀងរាល់ថ្ងៃ ដោយគ្មានអ្នកទប់ស្កាត់ទេ មិនយូរទេ ធនធានធម្មជាតិសមុទ្រនៅក្នុងឃុំថ្មស នឹងត្រូវរលាយអស់ ចំណែកឯពួកខ្ញុំជាពលរដ្ឋស្លូតត្រង់ច្បាស់ជាដាច់បាយស្លាប់ហើយ»។ នេះជាការលើកឡើងទាំងក្តីក្តៅក្រហាយពីប្រជានេសាទម្នាក់ក្នុងតំបន់។
​មន្ត្រីអសកម្ម ឬមានអាថ៌កំបាំងនៅពីក្រោយខ្នង?
​អ្វីដែលធ្វើឱ្យសាធារណជន និងប្រជានេសាទស្របច្បាប់ផ្ទុះការរិះគន់យ៉ាងខ្លាំងនោះ គឺ “ភាពព្រងើយកន្តើយ” របស់មន្ត្រីជំនាញជលផល និងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងតំបន់។សកម្មភាពបទល្មើស ចំណាត់ការរបស់មន្ត្រីជំនាញ
កើតឡើងយ៉ាងចំហ រីកដូចផ្សិតពេញផ្ទៃទឹក រក្សាភាពស្ងៀមស្ងាត់ គ្មានការចុះបង្ក្រាប
បំផ្លាញធនធានធម្មជាតិទាំងបំពានច្បាប់ គ្មានវិធានការច្បាប់ ឬការដកហូតឧបករណ៍ពលរដ្ឋបានដាក់ការសង្ស័យចំៗថា ការដែលក្រុមជនល្មើសអាចជិះទូកដាក់ឧបករណ៍ខុសច្បាប់ទ្រង់ទ្រាយធំបែបនេះទៅបាន អាចមកពីមាន «ការបើកដៃ» ឬមាន «ផលប្រយោជន៍បុគ្គល» ណាមួយនៅពីក្រោយខ្នង ទើបធ្វើឱ្យមន្ត្រីមានសមត្ថកិច្ចមើលមិនឃើញបទល្មើសដែលនៅចំពោះមុខបែបនេះ។
​សំណូមពរ៖ សុំវិធានការក្តៅ មិនមែនការចុះធ្វើស្រែលើខ្នងរាស្ត្រ
​តាមរយៈការកើតឡើងនៃបទល្មើសបំផ្លិចបំផ្លាញជាតិខាងលើនេះ ប្រជាពលរដ្ឋនៅក្នុងឃុំថ្មស សូមគោរពស្នើសុំយ៉ាងទទូចដល់៖
​ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកោះកុង
​ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកោះកុង
​ខណ្ឌរដ្ឋបាលជលផល
​មេត្តាជួយបើកការស៊ើបអង្កេតជាបន្ទាន់ ជុំវិញភាពមិនប្រក្រតី និងភាពអសកម្មរបស់មន្ត្រីក្រោមឱវាទ ព្រមទាំងដាក់ចេញនូវ «វិធានការក្តៅ» ចុះបង្ក្រាប ដកហូត និងចាត់វិធានការច្បាប់លើជនល្មើសឱ្យខាងតែបាន ដើម្បីការពារជីវៈចម្រុះសមុទ្រ និងរក្សាឆ្នាំងបាយរបស់ប្រជានេសាទខ្មែរឱ្យបានគង់វង្ស តទៅថ្ងៃអនាគត។ គប្បីកុំបណ្តោយឱ្យមន្ត្រីខិលខូចមួយចំនួនតូច អង្គុយចាំតែយកលេស ឬយោគយល់ឱ្យបទល្មើស បំផ្លាញទឹកដីសមុទ្រខ្មែរបន្តទៀតឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *