ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អញ្ជើញសួរសុខទុក្ខ និងនាំអំណោយជូនកម្លាំងនគរបាលខេត្តមណ្ឌលគិរី

នៅរសៀលថ្ងៃពុធ ១១ កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែឧសាភា ឆ្នាំ២០២៦ នេះ ឯកឧត្តមនាយឧត្តម សេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងគណ: ប្រតិភូអមតំណើរតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧប នាយករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខ ទុក្ខដល់កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ព្រមទាំងលោកវរសេនីយ៍ឯក ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងលោក លោកស្រីស្នង ការរងនិងមន្រ្តីនគរបាលនៃស្នងការដ្ឋាននគរបាលក្នុងខេត្តមណ្ឌលគិរី បានទទួល ស្វាគមន៍ ឯកឧត្តមនាយឧត្តម សេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្នុងពិធីសំណេះសំណាលសួរសុខ ទុក្ខដល់កម្លាំងនគរបាលក្នុងខេត្តមណ្ឌ លគិរី។

ក្នុងពិធីជួបសំណេះសំណាលនិងសួរ សុខទុក្ខដល់កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើនិងសួរសុខទុក្ខពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋ មន្រ្តីក្រសួងមហាផ្ទៃ ក្នុងការសួរសុខ ទុក្ខដល់កម្លាំងនគរបាលទាំងអស់ក្នុងទូទាំងខេត្តមណ្ឌលគិរី។

មិនតែ ប៉ុណ្ណោះ ឯកឧត្ត មឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ បាននាំយកអំណោយមួយចំនួនរួមមាន ៖ អាវក្រោះការពារគ្រាប់ ៣៥អាវ, អាវកាក់អន្តរាគមន៍ ៥០អាវ, អាវចំណាំងផ្លាត ១០០អាវ, អាវភ្លៀង ១០០អាវ, ដំបងអគ្គិសនី ១០០ដើម, ដំបងចរាចរណ៍ ៥០ដើម, សាកាដូ ១០០, សាំងទៀរុង និងពីដុងទឹក ១០០ខ្សែ, អង្រឹង ១០០, ពិល ១០០គ្រឿង, ខ្នោះដៃ ១០០គូ និងតង់ជំរកទំហំ ៣ម៉ែត្រ គុណ ៦ម៉ែត្រ ចំនួន ១០តង់ ព្រមទាំងថវិកាមួយចំនួន ជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអគ្គស្នងការនគរបាលជាតិ បានប្រគល់ជូនដល់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ៕

Leave a Reply

Your email address will not be published. Required fields are marked *