សម្ពោធឆ្លងបណ្ណាល័យពុទ្ធសាសនបណ្ឌិត្យសាខាខេត្តបន្ទាយមានជ័យ និងផ្កាប្រាក់សាមគ្គី

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នៅវត្តចមសុទ្ធាវាស ហៅវត្តស្វាយចាស់ សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យសាលាគណខេត្ត បានសហការជាមួយមន្ទីរធម្មការនិងសាសនាខេត្តរៀបចំពិធីបុណ្យសម្ពោធឆ្លង បណ្ណាល័យ ពុទ្ធសាសនបណ្ឌិត្យសាខាខេត្តបន្ទាយមានជ័យនិងបុណ្យផ្កាប្រាក់សាមគ្គីដើម្បីប្រមូលបច្ច័យចាក់ដីទីធ្លា បណ្ណាល័យ ។

ពិធីនេះក៏បាន អារាធនានិមន្តព្រះធម្មវនាវាសី ច័ន្ទមុនី ព្រះសមុហ៍គណខេត្តកំពង់ឆ្នាំង និងជាព្រះគ្រូចៅអធិការវត្ត ចន្ទ ប្បជ្ជោត្តរាម ហៅវត្ត តាសុត សម្ដែងព្រះធម្មវិសេសទេសនា។
និងវត្តលោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោកអ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យនិងលោកជំទាវ, ព្រះវត្តមានព្រះមេគណខេត្ត ទាំង២គណ: ព្រះសង្ឃ មន្ត្រីថ្នាក់ដឹកនាំ អ្នកមុខអ្នកការ ប្រជាពុទ្ធបរិស័ទជាច្រើន ។

លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត បានមានប្រសាសន៍ថា ការធ្វើបុណ្យសម្ពោធឆ្លង និងបុណ្យផ្កាប្រាក់សាមគ្គីនេះ គឺក្នុងគោលបំណងដើម្បីបានយកបច្ច័យ ជាវសៀវភៅ គម្ពីរក្បួនច្បាប់ ឯកសារផ្សេងៗ ដើម្បីតម្កល់ទុកសម្រាប់ព្រះសង្ឃ សាមណៈនិស្សិត សាមណៈសិស្ស និងពុទ្ធបរិស័ទសិក្សារៀនសូត្រក្នុងបណ្ណាល័យ ដើម្បីបានជាចំណេះដឹងផ្លូវលោកផ្លូវធម៌ ។
ហើយចំពោះ បច្ច័យ មួយចំនួនទៀត គឺតម្រូវ ការចាក់ដីលុបទីធ្លាខាងមុខនិងខាងចំហៀងដើម្បីបានកសាង សាលាបន្ថែមសម្រាប់ជាគុណប្រយោជន៍ដល់សង្គម សិក្សារៀនសូត្រក្នុងទីរួមខេត្តនេះ។

នាឱកាសនោះ ព្រះធម្មវនាវាសី ច័ន្ទមុនី បានមានសង្ឃដីកាផ្ដោតសំខាន់ តាមគោលនយោបាយអប់រំរបស់រាជរដ្ឋាភិបាលដែលមានសម្តេច មហាបវរធិបតី ហ៊ុនម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ នីតិកាលទីប្រាំពីរ នៃរដ្ឋសភាក្រោមដំបូលនៃរដ្ឋធម្មនុញ្ញនិងក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ បានបន្តលើកស្ទួយវិស័យពុទ្ធិកសិក្សានៅក្នុងប្រទេសកម្ពុជាឲ្យមានភាពរីកចម្រើន។
ជាពិសេស សម្ដេចធិបតី បានបន្តលើកតម្កើង សាលាបាលីឲ្យរីកដុះដាលបន្ថែមទៀត ស្របជាមួយរដ្ឋធម្មនុញ្ញដូចត្រង់មាត្រា៦៨ បានចែងថា : ” រដ្ឋផ្សព្វផ្សាយនិងលើកតម្កើងសាលាបាលីនិងពុទ្ធិកសិក្សា។ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានខិតខំជំរុញ និងការអភិវឌ្ឍពុទ្ធិកសិក្សាឲ្យ រីកចម្រើន ពីព្រោះពុទ្ធិកសិក្សាគឺជាគ្រឹះស្ថានសាធារណៈដែលបណ្តុះបណ្តាលទាំងសីលធម៌គុណធម៌ទាំងសមត្ថភាព ឲ្យមនុស្សដែលអាចជួយខ្លួនឯងគ្រួសារ ពុទ្ធសាសនា និងសង្គមជាតិ” ។
ការអភិវឌ្ឍពុទ្ធិកសិក្សាគឺជាការអភិវឌ្ឍព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ និងជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍសីលធម៌សង្គមប្រកបដោយនិរន្តរភាព។

ដើម្បីទទួលបានគុណភាពអប់រំពុទ្ធិកសិក្សា របស់សាមណសិស្សសមណសិស្ស សមណនិស្សិតនិស្សិត អគារធិការដ្ឋានពុទ្ធិកសិក្សាជាតិ បាននិងកំពុងយកចិត្តទុកដាក់ក្នុងការកែទម្រង់ពង្រឹងសមត្ថភាពមន្ត្រីនិងគ្រូពុទ្ធិកសិក្សា ព្រមទាំង អភិវឌ្ឍកម្មវិធីព្រឹត្តិការណ៍សិក្សាថ្មី ឲឲ្យស្របតាមការរីកចម្រើននៃបច្ចេកវិទ្យា។

ក្នុងកម្មវិធី គេសង្កេតឃើញមានប្រជាពុទ្ធបរិស័ទជិតឆ្ងាយ មកទទួលស្វាគមន៍ ប្រគេនវន្ទន: កិច្ចព្រះអង្គច័ន្ទមុនីក្នុងគោលបំណងសុំពរជ័យសិរីមង្គលវិបុលសុខទុក្ខក្រុមគ្រួសារនិងមានទឹកចិត្តជ្រះថ្លានឹងជំនឿក្រៅ ពិសេសលើពុទ្ធសាសនា.៕

Leave a Reply

Your email address will not be published. Required fields are marked *