គុកនិងសោរមានចោរទើបកើត ឱសថល្អឆើតកើតក្រោយមានរោគ

ដោយ : ភ្នំធំ / ភ្នំពេញ :ចាប់តាំងពីខ្ញុំមកកាន់តំណែងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៣ មានបទពិសោធន៍ប្រឈមមួយចំនួនបានបំផុសគំនិតខ្ញុំផ្តួចផ្តើមបង្កើតនូវឧបករណ៍សុវត្ថិភាពសម្រាប់ទុកចាប់ជនល្មើសព្រមជាមួយការប្រើប្រាស់សំណាញ់ ដើម្បីចាប់ជនបែកថ្នាំ ជនល្មើសរឹងទទឹងដែលមានកាំបិត ដំបង ពូថៅ នៅក្នុងដៃ ក៏ដូចជាជនល្មើសមាឌធំមានកម្លាំងខ្លាំង ក្នុងគោលបំណងរក្សាសុវត្ថិភាព ទាំងសមត្ថកិច្ច ទាំងជនល្មើស និងអ្នកនៅជំវិញហេតុការណ៍ ដែលគំនិតនិងឧបករណ៍នេះ ខ្ញុំមិនធ្លាប់គិតឬនឹកឃើញឡើយ កាលខ្ញុំនៅជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។

ក្នុងការដាក់បង្ហាញនូវឧបករណ៍សុវត្ថិភាពនេះដំបូង មានមតិមួយចំនួន បានសើចចំអក តែក៏មានមតិជាច្រើនបានគាំទ្រ តែនៅពេលដែលយើងយកទៅអនុវត្តជាក់ស្តែងក្នុងប្រតិបត្តិការ ឃើញថាគំនិតច្នៃប្រឌិតនេះ ពិតជាមានប្រសិទ្ធភាព និងសុវត្ថិភាព ទទួលបានលទ្ធផលជោគជ័យ តាមគំនិតដើមដែលយើងចង់បាន ហើយឧបករណ៍ទាំងនោះយើងក៏បានធ្វើការអភិវឌ្ឍន៍តាមសម័យកាល ព្រមទាំងបានផ្ដល់បច្ចេកទេសប្រើប្រាស់ក៏ដូចជាឧបករណ៍សុវត្ថិភាពនោះដល់សមត្ថកិច្ចដទៃទៀតផងដែរ។

សូមអរគុណ គ្រប់ពាក្យពេចន៍ ពោពេញដោយថាមពល លើកទឹកចិត្តរបស់បងប្អូនបានធ្វើឲ្យយើងបំពេញភារកិច្ចឆ្ពោះទៅមុខឥតឈប់ឈរ និងមិនរារែកចំពោះឧបសគ្គណាមួយឡើយ ។

សូមទស្សនាលទ្ធផលការងារខ្លះៗរបស់ អាវុធហត្ថរាជធានីភ្នំពេញ ក្នុងការប្រើប្រាស់ ឧបករណ៍សុវត្ថិភាព គួបផ្សំជាមួយសំណាញ់ ក្នុងប្រតិបត្តិការរយៈកាលជាង ១០ឆ្នាំកន្លងមកនេះ ៖

Leave a Reply

Your email address will not be published. Required fields are marked *