ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើចំនួន០៩ភូមិនៃឃុំម៉ាឡៃនិងឃុំវាលហាត់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ស្មើនឹង ៥ ០១៨ប័ណ្ណ

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ និងរដ្ឋបាលបាលស្រុកម៉ាឡៃ បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុក្នុងភូមិវាលហាត់ ឃុំម៉ាឡៃ ភូមិអូរស្រឡៅ ភូមិភ្នំកៅបី ភូមិកណ្តាល ភូមិឈើទាល ភូមិបឹងរាំង ភូមិស្វាយព្រៃ ភូមិចាន់គីរី និងភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ស្មើនឹង ៥ ០១៨បណ្ណ ។

កម្មវិធីធ្វើឡើងនៅវត្តគិរីធម្មសាធរុក្ខារាម (ហៅវត្តភ្នំកៅបី) ក្នុងភូមិភ្នំកៅបី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោក ឈឿន ក្រៃយ៉ុង អភិបាលរង នៃគណៈខេត្តបន្ទាយមានជ័យ។
និងចូលរួមដោយលោកពិន សុវណ្ណារឺទ្ធិ អនុប្រធានមន្ទីររៀបចំដែនដី នគរោបនីយកម្ម សំណង់និងសុរិយោដីខេត្ត លោកសុខ ពេញណន អភិបាលរងស្រុកម៉ាឡៃ លោកសៀន វុទ្ធី ប្រធានការិយាល័យរៀបចំដែនដី នគរោបនីយកម្ម សំណង់និងភូមិបាលនិងជាប្រធានក្រុមវាស់វែង ចុះបញ្ជីដីធ្លីទី៧ ព្រមទាំងមន្ត្រី អ្នកពាក់ព័ន្ធពលរដ្ឋ ។

សូមបញ្ជាក់ថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ មានរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦។

ផុតរយៈពេលកំណត់មន្រ្តីជំនាញមន្ទីរ នឹងបន្តចែកបណ្ណជូនបងប្អូនប្រជាពលរដ្ឋ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ រៀងរាល់ម៉ោងធ្វើការ ដោយមិនកំណត់រយៈពេល ៕

Leave a Reply

Your email address will not be published. Required fields are marked *