ដោយ : ភ្នំធំ / ភ្នំពេញ :បន្ទាប់ពីបើកការស្រាវជ្រាវអស់រយៈពេលជាច្រើនថ្ងៃមក កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌឬស្សីកែវ និងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក បានឈានដល់ការឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ឌី គឹមលាង ភេទប្រុស អាយុ ២៩ឆ្នាំ នៅចំណុច ផ្លូវលំ ភូមិ ក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធករណី ជួញដូរ រក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់…៕

