ក្រុមការងារខេត្តបន្ទាយមានជ័យនាំយកអំណោយរបស់សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនិងជំទាវបណ្ឌិត​ បន្តផ្តល់ជូនដល់គ្រួសារកងទ័ព ៣អង្គភាព

ដោយ : ភ្នំធំ / បន្ទាយមានជ័យ​ ៖​នៅព្រឹកថ្ងៃទី២៣​ ខែឧសភា​ ឆ្នាំ២០២៦​ លោក​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ និងលោកជំទាវ​ ជ័យ​ ណារីអ៊ុំរាត្រី​ លោក​ ប្លែក​ វ៉ារី​ ប្រធានក្រុមប្រឹក្សាខេត្តព្រមទាំងក្រុមការងារបាននាំយកអំណោយរបស់សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត​ បន្តផ្តល់ជូនដល់គ្រួសារកងទ័ពចំនួន៣អង្គភាព​ រួមមាន​ ៖​ វរសេនាតូចថ្មេីជេីងលេខ៥១៤​ ចំនួន១០២គ្រួសា​រ​,​ វរសេនាតូចថ្មេីជេីងលេខ៥១៣​ ចំនួន១០៧គ្រួសារ​ ​និង​វរសេនាតូចថ្មេីជេីងលេខ៥១១​ ចំនួន១៧គ្រួសារ​ ចំណុះកងពលតូចថ្មេីរជេីង​លេខ៥១ ៕

Leave a Reply

Your email address will not be published. Required fields are marked *