ដោយ : ភ្នំធំ / បន្ទាយមានជ័យ :នាថ្ងៃទី ២១ ខែសីហាឆ្នាំ២០២៦ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ០១០ របស់គជបសណន ចុះថ្ងៃទី ៨ខែឧសភាឆ្នាំ២០២៦ ស្ដីពីការផ្ដល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ ២០២៥ សម្រាប់ការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២៦ ។
ក្រោមអធិបតីភាពលោក ឃូុ ពៅអភិបាលរងខេត្តបន្ទាយមានជ័យ ឯកឧត្តមឡោ ប៊ុនពេជ្រ សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យនិងលោកយ៉ង់ សក្តិ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ។
ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងគណបក្សនយោបាយ ប្រធាន អនុប្រធាន ស្នងការរង មេបញ្ជាការរងនៃមន្ទីរ អង្គភាព ស្នងការដ្ឋាន បញ្ជាការដ្ឋាន ពាក់ព័ន្ធកងកម្លាំងមានសមត្ថកិច្ចអភិបាលរងស្រុកក្រុង មេឃុំ ចៅសង្កាត់និងមន្ត្រីស្មៀនឃុំទាំង៦៥ឃុំ សង្កាត់នៃ៩ស្រុកក្រុង។
លោកយ៉ង់សក្តិ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យឲ្យដឹងថា: គោលបំណងនៃការផ្ដល់លិខិតអញ្ជើញនេះគឺដើម្បីជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋ។ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាផ្លូវការឆ្នាំ២០២៥ ។
ហើយដែលបានប្រើប្រាស់អត្តសញ្ញាណប័ណសញ្ជាតិខ្មែរដែលអស់សុពលភាពឬឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណបម្រើឲ្យការចុះឈ្មោះបោះឆ្នោតកន្លងមកដើម្បីពិនិត្យផ្ទៀងផ្ទាត់និងធ្វើបច្ចុប្បន្នភាពទិន្នន័យក្នុងបញ្ជីឈ្មោះបោះឆ្នោតតាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុពលភាពក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ។
លោក ឃូ ពៅ អភិបាលរងខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា: កិច្ចប្រជុំផ្សព្វផ្សាយនេះមានសារៈសំខាន់ព្រោះថាអស់លោកលោកស្រីគឺជាមន្ត្រីមូលដ្ឋានត្រូវបំពេញភារកិច្ចនៃការពិនិត្យបញ្ជីឈ្មោះបោះឆ្នោតចុះឈ្មោះបោះឆ្នោតនិងធ្វើការត្រួតពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ។
គឺចំពោះបងប្អូនប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតធ្វើយ៉ាងណាឲ្យទទួលបានលទ្ធផលល្អ។
លោកឃូ ពៅ បន្តថាពេ: លវេលាចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំសង្កាត់អាចថានៅសល់ពេលជាង១១ ខែទៀតប៉ុណ្ណោះដូចនេះសូមឲ្យគណបក្សនយោបាយទាំងអស់ត្រូវរួសរាន់ធ្វើកិច្ចការរបស់ខ្លួនច្បាប់គតិយុត្តិផ្សេងៗពាក់ព័ន្ធជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ចំពោះមន្ត្រីឃុំសង្កាត់ស្មៀនត្រូវយកចិត្តទុកដាក់ចំពោះការចុះឈ្មោះបោះឆ្នោតរបស់ប្រជាពលរដ្ឋធ្វើយ៉ាងណាកុំមានការរើសអើងឬប្រកាន់និន្នាការនយោបាយទោះគាត់នៅគណបក្សណាក៏ដោយនិយាយរួមត្រូវធ្វើការចុះឈ្មោះជូនពួកគាត់ជាដាច់ខាត។

