ស្ត្រីម្នាក់ដែលស្រវឹង ប៉ះសម្ដីជាមួយក្រុមសំអាងការជាជនជាតិអៀកឡង់ មិនមែនថៃទេ

ដោយ : ភ្នំធំ / ភ្នំពេញ៖នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ម៉ោង១៣៖១០រសៀល ករណីជនបរទេសម្នាក់ស្រវឹងស្រាអុកឡុក នៅចំណុចសណ្ឋាគារ Patio អគារ១៣៤z ផ្លូវ ៥១ ភូមិ៥ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ស្ត្រីរូបនេះមានឈ្មោះ THOMSON ANNABELLA អាយុ ៥៤ឆ្នាំ ជនជាតិអៀកឡង់ សញ្ជាតិអៀកឡង់ កាន់លិខិតឆ្លងដែនលេខ (557397894) ស្នាក់នៅបន្ទប់លេខ ៥០១ ជាន់ទី៥ ស្នាក់នៅសណ្ឋាគារ Patio អគារលេខ១៣៤z ផ្លូវលេខ ៥១ ភូមិ៥ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង។

បើតាមការ បំភ្លឺពីអ្នកទទួលភ្ញៀវសណ្ឋាគារស៊ុន ស៉ីវអ៉ី ភេទ ស្រី អាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរ បានឱ្យដឹងថា មុនដំបូងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២៦ វេលា ម៉ោង ប្រហែល ១៣:១០រសៀល ភ្ញៀវឈ្មោះ THOMSON ANNABELLA បាន ចូល មកសណ្ឋាគារ PATIO មាន ស្ថានភាព ស្រវឹង ខ្លាំង សុំ សោបន្ទប់ពីអ្នកទទួលភ្ញៀវ។
បន្ទាប់ មក អ្នក ទទួល ភ្ញៀវ ក៏ បាន ជូនគាត់ដេីម្បីឡេីងទៅបន្ទប់ ។ ពេល ដេីរដល់ជណ្តេីរយន្ត ក៏បាន រង់ចាំជណ្តេីរយន្ត ដោយ ចាំជណ្តេីរយន្តយូរ ពេល នោះស្ត្រីខាងលេី ក៏បានងាកទៅឃេីញភ្ញៀវក្រុមអ្នកសំអាងជាជនជាតិខ្មែរ ហេីយស្រ្តីខាងលេី ក៏បាននិយាយជាភាសាថៃ និងភាសាអង់គ្លេស ថាឱ្យក្រុមអ្នកសំអាង ហេីយក៏មានការប៉ះសំដីឈ្លោះប្រកែកគ្នា ក្រោយ មកសមត្ថកិច្ច ក៏មកដល់ធ្វេីការសម្របសម្រួល ឱ្យ ស្រ្តី ខាងលើសូមទោស ទៅលេីក្រុមអ្នកសំអាង បន្ទាប់ មក ស្រ្តីខាងលើ ក៏បានទៅសម្រាកនៅបន្ទប់គេង។

ក្រោយពីសម្របសម្រួល ក្រោយ មកទៀត ក៏មាន គណនីឈ្មោះ VONG MEAS BORA បាន បង្ហោះ វីដេអូ ស្រ្តី ខាងលេី តាម បណ្ដាញ សង្គម ហ្វេសប៊ុក ។ បច្ចុប្បន្ន សមត្ថកិច្ច កំពុងទាក់ទង ស្ត្រី ខាងលើ និង ក្រុម អ្នក សំអាងការ ដេីម្បីជួបគ្នា និងឱ្យស្ត្រីខាងលេីសូមទោសនូវអ្វីដែរខ្លួនបានធ្វើ៕

Leave a Reply

Your email address will not be published. Required fields are marked *