ដោយ : ភ្នំធំ / បន្ទាយមានជ័យ :លោកកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើ្ញញជាអធិបតីក្នុងពិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ថ្ងៃទី២០ខែសីហាឆ្នាំ២០២៦ ។
និងអញ្ជើញចូលរួមដោយលោក អ៊ុំ រាត្រី អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ លោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តម លោកជំទាវ លោក លោកស្រី មកពីក្រសួង ស្ថាប័ន មន្ទីរពាក់ព័ន្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, អភិបាលក្រុង -ស្រុក, ចៅសង្កាត់-មេឃុំ, លោក-លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, អតីតយុទ្ធជន និងនិវត្តជន អ្នកពាក់ព័ន្ធជាច្រើនរូប ។
ក្នុងនោះ បានប្រកាសនូវសេចក្តីសម្រេចរបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាដែលត្រូវបានតែងតាំង លោកឃ្លោក នួយ អភិបាលរងខេត្ត -អនុប្រធាន ទទួលអចិន្ត្រៃយ៍ លេខាធិការដ្ឋាន ,លោកហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត , លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋានគរបាលខេត្តជាអនុប្រធាននៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត, លោកស្រីចំរើន ដាណេ អភិបាលស្រុកភ្នំស្រុក – ជាប្រធានគណៈកម្មាធិការសមាគមស្រុកជាដើម ៕
