រដ្ឋបាលខេត្តកំពង់ធំ÷ “ក្រើនរំលឹកដល់សិក្ខាកាមចូលរួមវគ្គសិក្ខាសាលាថ្ងៃនេះយកចិត្តទុកដាក់នឹងទទួលខុសត្រូវខ្ពស់”

 

(កំពង់ធំ)÷ ឯកឧត្តម លី វេត អភិបាលរង ខេត្តកំពង់ធំ”បានក្រើនរំលឹកដល់សិក្ខាកាមចូលរួមវគ្គសិក្ខាសាលាថ្ងៃនេះត្រូវយកចិត្តទុកដាក់នឹងទទួលខុសត្រូវខ្ពស់”។ ឯកឧត្តមបានថ្លែងដូចនេះក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពីលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការគ្រប់គ្រងមន្ត្រីនិងការអនុវត្តវិធានការគន្លឹះទាំង៣ នៃកម្មវិធីជាតិសកែទម្រង់រដ្ឋបាលសាធារណៈ ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំរដ្ឋបាលខេត្ត។

ឯកឧត្តមលើកឡើងថានៅក្នុងអង្គសិក្ខា សាលាថ្ងៃនេះគឺជាការបោះជំហានថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលក្នុងទិសដៅលើកកម្ពស់ការកែទម្រង់ស្ថាប័ន និងការពង្រឹងអភិបាលកិច្ចហើយក៏មិនមែនជាការងារធ្វើឡើងតែនៅលើក្រដាសឬជាទ្រឹស្តីនោះទេ ប៉ុន្តែជាការផ្លាស់ប្ដូរឥរិយាបថ ការទទួល ខុសត្រូវ និងការខិតខំប្រឹងប្រែងជាក់ស្តែងដើម្បីបង្កើនភាពទុកចិត្តនិងការពេញចិត្តរបស់ប្រជាពលរដ្ឋ។ ដូចនេះនៅក្នុងវត្តសិក្ខាសាលាថ្ងៃនេះលោកបានស្នើនិងលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ដែលជាមន្ត្រីរាជការមកពីបណ្តាមន្ទីរអង្គភាពក្រុងស្រុកពាក់ព័ន្ធនានាត្រូវតែ
១. យកចិត្តទុកដាក់ត្រង់ត្រាប់ស្តាប់បទបង្ហាញដែលនឹងលើកយកលិខិតបទដ្ឋានគតិយុត្តគុណសម្បត្តិឥរិយាបថ ព្រមទាំងការអនុវត្តវិធានការគន្លឹះទាំង៣
២. ចូលរួមដេញដោលនិងសួរដេញដោលសំណួរចម្លើយឲ្យបានសកម្មលើចំណុចដែលមិនទាន់ច្បាស់លាស់ដើម្បីទទួលបានការបកស្រាយច្បាស់លាស់ យកទៅអនុវត្តក្នុងអង្គភាពរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់។
៣. នាំយកចំណេះដឹងនិងគោលការណ៍ណែនាំទាំងនេះទៅផ្សព្វផ្សាយនិងរៀបចំផែនការសកម្មភាពអនុវត្តជាក់ស្តែងនៅតាមមន្ទីរអង្គភាពក្រុងស្រុករបស់ខ្លួនឲ្យទូលំទូលាយ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ឯកឧត្តមបានថ្លែងអំណរអរគុណចំពោះឯកឧត្តម ស សាម៉ីឌី រដ្ឋលេខាធិការក្រសួងមុខងារសាធារណះដែលបានអញ្ជើញចូលរួមជាគណៈអធិបតីនិងជាវាគ្មិនក្នុងសិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការគ្រប់គ្រងមន្ត្រីនិងការអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងវិស័យមុខងារសាធារណៈដើម្បីឲ្យថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្នុងខេត្ត កំពង់ធំបានជ្រួតជ្រាបនិងស្វែងយល់ព្រមទាំងចូលរួមអនុវត្តខ្លឹមសារលិខិតបទដ្ឋានគតិយុត្តទាំងនោះឲ្យកាន់តែប្រសើរឡើង។

ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថាលោក លោកស្រីដែលមានវត្តមានចូលរួមក្នុងអង្គសិក្ខាសាលានេះនឹងទទួលបានលទ្ធផលផ្លែផ្កាជាវិជ្ជមានក្នុងការអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពតាមអង្គភាពរៀងៗខ្លួន ៕

Leave a Reply

Your email address will not be published. Required fields are marked *