(កំពង់ធំ)៖ លោក ហាន កុសល អភិបាលរងខេត្តកំពង់ធំ បានថ្លែងគូសបញ្ជាក់ថា ការចិញ្ចឹមបីបាច់ថែរក្សាកូនឱ្យតែធំធាត់គឺមានភាពងាយស្រួល ប៉ុន្តែការចិញ្ចឹមកូនឱ្យក្លាយជាមនុស្សល្អក្នុងសង្គម គឺជាភារកិច្ចដែលទាមទារការយកចិត្តទុកដាក់ខ្ពស់បំផុតពីអាណាព្យាបាល។
ការថ្លែងបែបនេះរបស់លោកអភិបាលរងខេត្ត បានធ្វើឡើងនៅក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងប័ណ្ណសរសើរ ជូនដល់សិស្សានុសិស្សនៃ «សាលាគ្រាប់ពូជល្អ» កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ នៅភោជនីយដ្ឋាន ឡូវ គឹមសេង ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
លោក ហាន កុសល បានរំលេចនូវតួនាទីសំខាន់ៗចំនួន ៤ យ៉ាងរបស់ឪពុកម្តាយ រួមមាន៖
ជាគ្រូបង្រៀនដំបូង៖ ឪពុកម្តាយជាគ្រូបង្រៀនដំបូងគេនៅក្នុងផ្ទះ ដោយត្រូវចំណាយពេលវេលាផ្ទាល់ខ្លួនដើម្បីបង្ហាត់បង្រៀន និងតម្រង់ទិសកូនៗ។
ជាគំរូដ៏ល្អ៖ ឪពុកម្តាយគឺជាកញ្ចក់ឆ្លុះបញ្ចាំងសម្រាប់កូន ព្រោះអាកប្បកិរិយារបស់ឪពុកម្តាយគឺជាផ្នត់គំនិតសម្រាប់អ្នកបន្តវេន។
ត្រូវធ្វើជាអ្នកជ្រោមជ្រែង និងផ្តល់កម្លាំងចិត្តដល់កូនៗជានិច្ច។
ឲត្រូវផ្តល់ទំនុកចិត្ត និងបរិយាកាសកក់ក្តៅដើម្បីឱ្យកូនៗក្លាយជាបុគ្គលមានសមត្ថភាព។ លោកបានបន្ថែមថា ការវិនិយោគលើការសិក្សារៀនសូត្ររបស់កូន គឺមានតម្លៃខ្លាំងណាស់ ហើយមិនដូចជាការវិនិយោគធ្វើផ្ទះសម្បែងនោះឡើយ។
លោកអភិបាលរងខេត្ត បានបន្តថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រដ្ឋបាលខេត្តកំពង់ធំបាននិងកំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដោយរឹតបន្តឹងច្បាប់ចរាចរណ៍ ទប់ស្កាត់ និងបង្ក្រាបក្មេងទំនើង ល្បែងស៊ីសង និងប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។ លោកក៏បានអំពាវនាវឱ្យក្មួយៗសិស្សានុសិស្សជៀសឱ្យឆ្ងាយពីអំពើអបាយមុខទាំងនេះ។
ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមាតាបិតា បុគ្គលិកអប់រំ ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ ដែលបានរួមចំណែកលើកកម្ពស់វិស័យអប់រំនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។
សាលាគ្រាប់ពូជល្អ បង្ហាញលទ្ធផលសិក្សាធំធេង និងការរីកចម្រើន
លោក ខាត់ សុខអេង នាយកសាលាគ្រាប់ពូជល្អ បានឱ្យដឹងថា សាលាបានចាប់ផ្តើមដំណើរការតាំងពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ ដោយកាលណោះមានសិស្សត្រឹម ២០នាក់ និងគ្រូ ៣នាក់ប៉ុណ្ណោះ។ ដោយឡែក នៅក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ សាលាមានសិស្សសរុបកើនឡើងដល់ ៩៦៦ នាក់ (ស្រី ៤២០ នាក់)។កម្មវិធីសិក្សាចំនួនសិស្សសរុបចំនួនសិស្សប្រឡងជាប់/ឡើងថ្នាក់អត្រាជោគជ័យ
ភាសាអង់គ្លេសពេញម៉ោង (STEAM)៤០៨ នាក់៣៩៥ នាក់៩៧%
ភាសាអង់គ្លេសបន្ថែមម៉ោង (ESL)៣៥៥ នាក់៣៥០ នាក់៩៨.៥៩%
ថ្នាក់ភាសាខ្មែរ (KGE)២៤៦ នាក់២៤៣ នាក់៩៨.៧៦%បច្ចុប្បន្ន សាលាគ្រាប់ពូជល្អមានកម្មវិធីសិក្សា ចំនួន ៦ រួមមាន៖ ថ្នាក់ទារកដ្ឋាន (ចាប់ពីអាយុ ១.៥ ឆ្នាំ), កម្មវិធី STEAM (ចាប់ពីអាយុ ៣ ឆ្នាំឡើង), កម្មវិធីភាសាខ្មែរ (ពីមត្តេយ្យ ដល់ថ្នាក់ទី១២), កម្មវិធីភាសាអង់គ្លេសទំនាក់ទំនង (English for Communication), កម្មវិធី ESL (រហូតដល់កម្រិត IELTS) និងថ្នាក់កីឡាតេក្វាន់ដូ។
បន្ថែមពីនេះ សាលាក៏បានបញ្ចូលនូវមុខវិជ្ជាភាសាចិន បច្ចេកវិទ្យាកុំព្យូទ័រ បណ្ណាល័យ ព្រមទាំងថ្នាក់សិល្បៈ តន្ត្រី និងកីឡា ដើម្បីបណ្តុះបំណិនសតវត្សទី២១ និងជួយឱ្យសិស្សានុសិស្សមានការអភិវឌ្ឍប្រកបដោយចីរភាពទាំងផ្នែកខួរក្បាល និងកាយសម្បទា៕

