(កំពង់ធំ)៖ ដោយអនុវត្តតាមអនុសាសន៍ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ លើសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន កាលពីរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានបន្តដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងពាំនាំនូវអំណោយជាគ្រឿងឧបភោគបរិភោគ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋយ៉ាងសកម្ម «ដូចភ្លៀងរលឹម»។
ក្នុងឱកាសនោះ លោកអភិបាលស្រុក បានសម្តែងនូវក្ដីបារម្ភ និងសេចក្ដីនឹករលឹកយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋ ពិសេសគ្រួសារដែលមានជីវភាពខ្វះខាត ចាស់ជរា និងជនងាយរងគ្រោះ។ ជាមួយគ្នានេះ លោកក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ព្រមទាំងរាជរដ្ឋាភិបាល ដែលជានិច្ចកាលតែងតែគិតគូរ និងនៅក្បែរប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ដោយ «មិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ ដោយអាជ្ញាធរមិនបានដឹងនោះឡើយ»។
ទន្ទឹមនឹងនេះ លោក សាយ គឹមឡម បានណែនាំ និងបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរឃុំ/ភូមិ និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវ៖
យកចិត្តទុកដាក់ចុះតាមដាន ក្តាប់សភាពការណ៍ និងស្រាវជ្រាវមើលសុខទុក្ខប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចឱ្យបានជាប់លាប់។
ឆ្លើយតបឱ្យបានឆាប់រហ័ស នៅពេលជួបប្រជាពលរដ្ឋមានទុក្ខលំបាក ឬជួបបញ្ហាប្រឈមផ្សេងៗ ដោយត្រូវចុះអន្តរាគមន៍ និងដោះស្រាយជូនពួកគាត់ឱ្យទាន់ពេលវេលា។
ដោយសារបច្ចុប្បន្នជារដូវភ្លៀងធ្លាក់ ដែលងាយធ្វើឱ្យកើនឡើងនូវភ្នាក់ងារចម្លងជំងឺ លោកអភិបាលស្រុកបានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះជំងឺគ្រុនឈាម ដោយបានអំពាវនាវ និងអប់រំណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវ៖
ប្រុងប្រយ័ត្នខ្ពស់ និងរួមគ្នាធ្វើអនាម័យ៖ កាប់ឆ្ការព្រៃទ្រុបជុំវិញខ្នងផ្ទះ និងលុបបំបាត់អាងទឹកស្អុយ។
កម្ទេចជម្រកមូសខ្លា៖ ប្រមូល ឬកម្ទេចចោលនូវសម្ភារដក់ទឹក ដូចជា សំបកកង់ឡាន កំប៉ុង ត្រឡោកដូង ឬដបចាស់ៗ ដែលជាកន្លែងកកើតដង្កូវទឹក។
ប្រញាប់ប្រញាល់ព្យាបាល៖ ក្នុងករណីមានសមាជិកគ្រួសារ ឬកូនចៅ មានអាការៈក្ដៅខ្លួនខ្លាំងខុសធម្មតា ត្រូវប្រញាប់បញ្ជូនទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលជិតបំផុតជាបន្ទាន់ ដោយដាច់ខាតមិនត្រូវផ្សំថ្នាំលេបដោយខ្លួនឯងឡើយ។
សូមបញ្ជាក់ថា ការចុះជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងនាឱកាសនេះ មានប្រជាពលរដ្ឋចូលរួមចំនួន ២២គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាននូវគ្រឿងឧបភោគបរិភោគ និងសម្លៀកបំពាក់មួយចំនួន ដែលជាអំណោយរបស់ ឯកឧត្តម ចាន់ យុទ្ធថា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំពពក និងឃុំប្រឡាយ៕ចំនួន ២២គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាននូវគ្រឿងឧបភោគបរិភោគ និងសម្លៀកបំពាក់មួយចំនួន ដែលជាអំណោយរបស់ ឯកឧត្តម ចាន់ យុទ្ធថា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំពពក និងឃុំប្រឡាយ៕

