លោកទូតបារាំងទស្សនាសាលាបារាំងនៅបាត់ដំបង

 

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :ក្នុងអំឡុងពេលទស្សនកិច្ចនៅខេត្តបាត់ដំបង លោក អូលីវីយេ រីស្ហា ឯកអគ្គរដ្ឋទូតបារាំង បានជួបសំណេះសំណាលជាមួយសហគមន៍បារាំងនៅក្នុងពិធីមួយដែលរៀបចំឡើងនៅ Au Cabaret Vert។

លោកក៏បានទៅទស្សនាសាលាបារាំងនៅបាត់ដំបង ដែលមានថ្នាក់ចំនួនប្រាំមួយកម្រិត ដែលទទួលបានការអនុម័តគុណភាពស្របតាមប្រព័ន្ធអប់រំបារាំង (AEFE) និងជាកន្លែងដែលលោកបានជួបសិស្សានុសិស្ស ដែលទទួលបានការសិក្សាជាភាសាបារាំង ខ្មែរ និងអង់គ្លេស៕

Leave a Reply

Your email address will not be published. Required fields are marked *