ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសថ្កោលទោសកងកម្លាំងយោធាថៃចំពោះការបំផ្លិចបំផ្លាញថ្មីៗនេះ ជណ្តើរឈើឡើងប្រាសាទខ្នារ

ដោយ : ភ្នំធំ / ឧត្តរមានជ័យ :ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសថ្កោលទោសចំពោះការបំផ្លិចបំផ្លាញថ្មីៗនេះ ដោយកងកម្លាំងយោធាថៃ ទៅលើជណ្តើរឈើឡើងប្រាសាទខ្នារ។
នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងបានចេញសេចក្តីថ្លែងការណ៍ ប្រកាសថ្កោលទោស ។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា «សូមថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះការបំផ្លិចបំផ្លាញថ្មីៗនេះ ដោយកងកម្លាំងយោធាថៃទៅលើជណ្តើរឈើឡើងប្រាសាទខ្នារ ដែលជាហេដ្ឋារចនាសម្ព័ន្ធសម្រាប់ឡើងទៅកាន់ប្រាសាទខ្នារ និងសម្រាប់បម្រើដល់កិច្ចការអភិរក្សបេតិកភណ្ឌវប្បធម៌ និងដែលត្រូវបានសាងសង់ដោយអាជ្ញាធរកម្ពុជានៅឆ្នាំ២០១៧។
ជណ្តើរនេះមានចំនួន ១១៨១កាំ និងមានប្រវែង៣២៥ម៉ែត្រ ឆ្ពោះទៅកាន់ប្រាសាទ ដោយត្រូវបានកសាងឡើងក្នុងគោលបំណងគាំទ្រដល់ការអភិរក្សនិងការគ្រប់គ្រងទីតាំងបេតិកភណ្ឌ ព្រមទាំងសម្រួលដល់ការចូលទស្សនារបស់ភ្ញៀវ អ្នកស្រាវជ្រាវ និងសហគមន៍មូលដ្ឋាន» ៕

Leave a Reply

Your email address will not be published. Required fields are marked *