ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់មួយបានកើតឡើង កាលពីវេលាម៉ោង ៦:១៤ នាទីព្រឹក ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ នេះ ដោយរថយន្តម៉ាកសាំយ៉ុង (SamYong) ដឹកកម្មករមួយគ្រឿង បានជួបឧប្បត្តិហេតុក្រឡាប់ផ្ងារជើង ស្ថិតនៅក្នុងភូមិថ្មី ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។
យោងតាមប្រភពព័ត៌មានបឋមពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅក្នុងហេតុការណ៍ដ៏ធ្ងន់ធ្ងរនេះ បានបណ្តាលឱ្យកម្មករ-កម្មការិនីជាច្រើននាក់រងរបួស ហើយខណៈពេលនេះ រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ កំពុងតែចេញអន្តរាគមន៍យ៉ាងប្រញាប់ប្រញាល់ ដើម្បីដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក។
ចំពោះមូលហេតុពិតប្រាកដ និងចំនួនជនរងគ្រោះជាក់លាក់ គិតមកទល់ពេលនេះ សមត្ថកិច្ចជំនាញកំពុងចុះទៅដល់ទីតាំងកើតហេតុដើម្បីធ្វើការវាស់វែង និងស្រាវជ្រាវបន្ត។
ព័ត៌មានលម្អិតនឹងមានផ្សាយជូនបន្តទៀត…

