ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ប្រគល់ឲ្យរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ចូលគាល់ព្រះមហាក្សត្រខ្មែរ នរោត្តម សីហមុនី និងព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ

ដោយ : ភ្នំធំ / ប៉េកាំង-ចិន :ក្រោមការប្រគល់ភារកិច្ចឬពីប្រធានាធិបតីចិនលោក ស៊ី ជីនពីង ឬតំណាងជាន់ខ្ពស់លោកនោះ លោកទីប្រឹក្សារដ្ឋនិងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី កាលពីថ្ងៃពុធ ទី១៧ខែមិថុនាឆ្នាំ២០២៦ បានអញ្ជើញចូលគាល់ព្រះមហាក្សត្រខ្មែរ ព្រះបាទនរោត្តម សីហមុនី និងព្រះមហាក្សត្រី សម្តេចម៉ែនរោត្តម មុនីនាថ សីហនុ ដែលកំពុងគង់នៅទីក្រុងប៉េកាំង ដើម្បីពិនិត្យព្រះរាជសុខភាព និងសម្រាកព្យាបាល ។

ប្រមុខការទូតចិនបានពាំនាំនូវសេចក្តីនឹករលឹក បណ្តាំសាកសួរសុខទុក្ខនិងថ្វាយព្រះពរពីលោកប្រធានាធិបតីស៊ី ជិនពីងនិងលោកជំទាវថ្វាយព្រះពរព្រះមហាក្សត្រសូមទ្រង់ឆាប់ជាសះស្បើយ។
និងថ្វាយព្រះមហាក្សត្រីក្នុងឱកាសចម្រើនព្រះជន្មយាងចូល៩១ព្រះវស្សា ក៏ដូចជាជូនពរថ្នាក់ដឹកនាំនិងប្រជាជនកម្ពុជាដែលជាមិត្តដែកថែបផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *