ដោយ : ភ្នំធំ / បន្ទាយយមានជ័យ៖លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ បូកសរុបការងារអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ កន្លងមក។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមលោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, លោក អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ ប្រតិអូមដំណើរគណៈអធិបតី ។
អភិបាលរងខេត្ត ប្រធានសាលាដំបូងខេត្ត អយ្យការអមសាលាដំបូងខេត្ត, ស្នងការ ស្នងការរង នាយ នាយរងការិយាល័យជំនាញ មេបញ្ជាការ/រង កង កម្លាំង គ្រប់ជាន់ថ្នាក់ សមត្ថកិច្ចពាកព័ន្ធដូចជាអង្គភាពប្រឆាំងអំពើពុករលួយ មន្ត្រីពន្ធដារ មន្ទីរ អង្គភាព អភិបាល អភិបាលរងស្រុក ក្រុង អធិការ អធិការរង មេឃុំ ចៅសង្កាត់.មេប៉ុស្តិ៍ រងប៉ុស្តិ៍ ក្រុងស្រុកទាំង៩ សមត្ថកិច្ចពាក់ព័ន្ធប្រមាណជាង២០០នាក់ ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា : កិច្ចប្រជុំនេះមានទិសដៅជំរុញបន្ត និងបោសសំអាតបទល្មើស Online Scams ឲ្យអស់នៅក្នុងខេត្តបន្ទាយមានជ័យ ជាពិសេសក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃ និងនីតិវិធីក្នុងការប្រមូលទិន្នន័យទីតាំងសង្ស័យតូច មធ្យម ធំ ប្រមូលវត្ថុតាង កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ។
លោកបន្តថា : ការងារនេះសម្រាប់ខេត្តបន្ទាយមានជ័យ ជាអាទីភាពចំពោះមុខដ៏សំខានពីរគឺទី១-ការងារព្រំដែនដែលថៃឈ្លានពាននិងទី២-ការបង្ក្រាប បោសសម្អាតបទល្មើស Online Scams។
ចំណែកលោកអគ្គស្នងការរងមួយចំនួននិងលោកឧត្តមសេនីយ៍ឯក ឌី វវិជ្ជាថ្លែងថា: យុទ្ធនាការនេះ សម្រាប់ខេត្តបន្ទាយមានជ័យ វាខុសពីខេត្ត រាជធានីផ្សេង ដែលប្រតិបត្តិការក្តៅគគុកកន្លងមកនិងបន្តចុងក្រោយនេះ ត្រូវតែប្រុងប្រយ័ត្ន ដូចជាបញ្ជៀសការផ្ទុះអាវុធ បង្ករបួសឬស្លាប់មនុស្ស ។
ក្នុងនោះ កន្លងមក មានផ្ទុះអាវុធនិងជនសង្ស័យ ជនបរទេសរត់ចេញ បុកទម្លាយរត់ចេញ នោះមកពីយើងគ្មានជម្រើស ហើយធ្វើយ៉ាងនេះ គឺដើម្បីបន្ធូរបន្ថយភាពតានតឹងនិងបញ្ជៀសកុំអោយផ្ទុះអាវុធតដៃ ។ ព្រោះថា ការបង្ការស្នូរផ្ទុះគឺកុំឲ្យភាគីថៃនៅជាប់ព្រំដែនយកលេស ថាកម្ពុជាផ្ទុះអាវុធ ហើយបង្កសង្គ្រាមជាថ្មីលើកម្ពុជាយើង ។
លោកកើត សុវណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា: យុទ្ធនាការប្រយុទ្ធប្រឆាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ធ្វើបាន៣៣ថ្ងៃឬ១ខែមកហើយ។
បទល្មើសថ្មីនេះ ទើបតែមានច្បាប់ ប្រកាសឲ្យប្រើនាថ្ងៃទី៦ខែឧសភាឆ្នាំ២០២៦ កន្លងមកថ្មីៗនេះ ។
ជាលទ្ធផល ក្រុមការងារចម្រុះបានចុះត្រួតពិនិត្យទីតាំងសង្ស័យនិងបង្ក្រាបបាន៣៣ទីតាំង។
ក៏នៅមាន៦០ទីតាំងទៀត ដែលសង្ស័យក្នុងលំដាប់បន្ទាប់។ ក្នុងនោះ សមត្ថកិច្ចស្ថាប័នអយ្យការបានទទួលបាន១៣ សំណុំរឿង, បានផ្ទេរសំណុំរឿងទៅតុលាការរាជធានីភ្នំពេញ ៦សំណុំរឿងនិង ធ្វើដីការបញ្ជូន(ទៅចៅក្រមស៊ើបអង្កេត)៤សំណុំរឿង។
ក៏បន្តសកម្មចុះសម្របសម្រួលនិតិវិធីឲ្យមន្ត្រីអាជ្ញាធរ សមត្ថកិច្ចអនុវត្តនិងពិនិត្យវត្ថុតាងល្មើស។
នាឱកាសនោះលោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ មានប្រសាសន៍ថា : នៅពេលនេះ ក្រុងប៉ោយប៉ែត អាចនិយាយថា ជាគោលដៅក្តៅជាងគេ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស Online Scams ដែលកម្លាំង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងកម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យរួមជាមួយក្រុមការងារទី៤ ទទួលខុសត្រូវនៅខេត្តបន្ទាយមានជ័យ ដែលមានលោក( នាយឧត្តមសេនីយ៍ ជួន សុវណ្ណ) ជាប្រធាន បានចុះធ្វើរដ្ឋបាល និងឈានដល់ការបង្ក្រាបជារៀងរាល់ថ្ងៃចំពោះបទល្មើសមួយនេះ ដោយឃាត់ខ្លួនជនបរទេសជាបន្តបន្ទា ប់ និងដកហូតវត្ថុតាងជាច្រើន ។
លោកនាយឧត្តមសេនីយ៍ជួន សុវណ្ណ បានលើកទឹកចិត្តជម្រុញឲ្យអាជ្ញាធរ កងកម្លាំងបន្តអនុវត្តយុទ្ធនាការនេះឲ្យបានលទ្ធផលល្អ គ្មានបញ្ហាមិនប្រក្រតី ហើយស្របតាមនិតិវិធី បទបញ្ជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃនិង អនុសាសន៍ ការណែនាំរបស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ៕

