
ខេត្តពោធិ៍សាត់៖ នៅវេលាយប់ថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ ឯកឧត្តមរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ក្រុមការងារពិសេស ដឹកនាំដោយ ឯកឧត្តម ឯក រដ្ឋ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុម សហការជាមួយមន្រ្តីស្ថានីយឃ្លាំងមឿង បានចុះប្រតិបត្តិការបង្ក្រាបយានយន្តធុនធ្ងន់ដែលដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅចំណុច ២ ទីតាំងផ្សេងគ្នា។
ជាលទ្ធផលនៃកិច្ចប្រតិបត្តិការនេះ ក្រុមការងារបានឃាត់ត្រួតពិនិត្យយានយន្តល្មើសច្បាប់សរុបចំនួន ០៦គ្រឿង រួមមាន៖
ទីតាំងទី១៖ លើផ្លូវជាតិលេខ៥៥ (គីឡូម៉ែត្រលេខ៣ ស្រុកបាកាន)
ក្រុមការងារបានត្រួតពិនិត្យ និងឃាត់យានយន្តចំនួន ០២គ្រឿង ប្រភេទសណ្តោងសឺមីរ៉ឺម៉ក ភ្លៅ៦៖
ឡានទី១៖ ផ្ទុកទម្ងន់សរុប ៨៧តោន (លើសទម្ងន់កម្រិតកំណត់ ៤២តោន)
ឡានទី២៖ ផ្ទុកទម្ងន់សរុប ៩០តោន (លើសទម្ងន់កម្រិតកំណត់ ៤៥តោន)
ទីតាំងទី២៖ លើផ្លូវជាតិលេខ៥ (ចន្លោះគីឡូម៉ែត្រលេខ១៩១-១៩២ ស្រុកបាកាន)
ក្រុមការងារបានត្រួតពិនិត្យ និងឃាត់យានយន្តចំនួន ០៤គ្រឿង ប្រភេទរថយន្តភ្លៅ៤៖
ផ្ទុកទម្ងន់សរុបចន្លោះពី ៣៨តោន ដល់ ៤៥តោន (គិតជាទម្ងន់លើសពី ៨តោន រហូតដល់ ១៥តោន)។
សម្គាល់៖ បច្ចុប្បន្ន ក្រុមការងារជំនាញបានឃាត់យានយន្តល្មើសទាំងនោះ ដើម្បីចាត់វិធានការទៅតាមច្បាប់ជាធរមាន និងបានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន ក៏ដូចជាអ្នកបើកបររថយន្តដឹកជញ្ជូនទាំងអស់ ត្រូវគោរពច្បាប់ស្តីពីផ្លូវថ្នល់ឱ្យបានម៉ឺងម៉ាត់ ដើម្បីចូលរួមការពារគុណភាពផ្លូវថ្នល់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

