ដោយ : ភ្នំធំ / បន្ទាយមានជ័យ :នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅពន្ធនាគារខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំបន្ធូរបន្ថយទោសដល់ទណ្ឌិតជាប់ឃុំចំនួន ៣នាក់ / ១នាក់។
ក្នុងនោះមានសម្រាលទោស ៣ខែ និង៦ខែ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំខ្មែរដោយតាមព្រះរាជក្រឹត្យលេខ នស/រកត/០៤២៦/៤៧៨ ចុះថ្ងៃទី១១ខែមេសាឆ្នាំ២០២៦ ។
កម្មពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកលី សុវណ្ណារិទ្ធ អភិបាលរងខេត្ត តំណាងលោកអ៊ុំ រាត្រី អភិបាលខេត្ត លោកទេព ឃុនឆ័យ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តតំណាង លោកកើត វណ្ណារ៉េតព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្ត និងលោកឧត្តម អគ្គានុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផានប្រធានពន្ធនាគារខេត្ត។
លោក ឆន ឈីន អនុប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យបានដឹងថា : ពិធីប្រកាសព្រះរាជក្រឹត្យស្ដីពីការបន្ធូរបន្ថយទោសនិងលើកលែងទោសដល់ទណ្ឌិតនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យត្រូវទទួលបានការ បន្ធូរបន្ថយ ទោសនិងលើកលែងទោសបានចំនួន ៣នាក់/ ស្រី១នាក់ ។ក្នុងនោះបន្ធូរបន្ថយទោស៣ខែចំនួន២នាក់ និង៦ខែ ចំនួន១នាក់។
លោកទេព ឃុនឆ័យ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យជម្រុញឲ្យពន្ធនាគារបន្តលើការងារខ្លួន ក្នុងនោះក៏ពង្រឹងលើពិនិត្យ វាយតម្លៃលើសេចក្តីភ្ញាក់រលឹក ការយកចិត្តទុកដាក់របស់សាម៉ីខ្លួនទណ្ឌិតក្នុងប្រភេទទោសមួយចំនួនក្នុងចេតនាកែប្រែនិងស្តារសម្បទានឡើងវិញដើម្បីឈានទៅស្នើសុំនិងទទួលបានការបន្ធូរបន្ថយនិងលើកលែងទោស។
លោក លី សុវណ្ណារិទ្ធអភិបាលរងខេត្ត បានមានប្រសាសន៍កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីអង្គភាពពន្ធនាគារខេត្ត ដែលបានយកចិត្តទុកដាក់បំពេញភារៈកិច្ច តួនាទីទទួលបានលទ្ធផលល្អប្រសើរចំពោះការគ្រប់គ្រង មើលការខុសត្រូវលើការអប់រំសីលធម៌ ស្តារនិតិសម្បទា បបណ្តុះបណ្តាលវិជ្ជាជីវ:មួយចំនួនដល់ទណ្ឌិតនៅជាប់ឃុំ។
ពោលគឺដើម្បីពេលដែលបានអនុវត្តការជាប់ឃុំ រួចទោសវិញ គឺមានចំណេះនិងជំនាញក្នុងការរស់នៅនិងប្រកបរបរចិញ្ចឹមជីវិត ព្រមទាំងបានកែខ្លួនជាមនុស្ស ពលរដ្ឋល្អឡើងវិញសម្រាប់បម្រើគ្រួសារនិងសង្គមជាតិ។
លោកលី សុវណ្ណារឹទ្ធិ បានបន្តថា: មន្ត្រីត្រូវឈរលើសុក្រឹត្យភាពលើការពិនិត្យវាយតម្លៃលើសកម្មភាព នៃការអនុវត្តគុណសម្បត្តិ អប់រំកែប្រែរបស់ទណ្ឌិតដើម្បីវាយតម្លៃបន្ធូរបន្ថយទោស ។
ចំពោះទណ្ឌិតទាំងឡាយ លោកផ្តាំផ្ញើថា: ក្រោយពីបានរួចទោសនិងមានឥស្សរភាពឡើងវិញនោះ អ្នកត្រូវតែកែប្រែខ្លួនដើម្បីក្លាយខ្លួនទៅជាមនុស្សល្អ ពលរដ្ឋឡើងវិញ ហើយកុំសាងកំហុសនាំឲ្យមានទោស ហើយវិលមកទីនោះជាថ្មីឲ្យសោះ ៕

