ដោយ : ភ្នំធំ / បន្ទាយមានជ័យ៖ថ្ងៃអង្គារ ១២រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅវេលាម៉ោង១០និង៤៨នាទី លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រួមនឹងលោកមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ បានអញ្ជេីញអុធធូបទទួលទេវតាឆ្នាំថ្មី ដែលជាបុត្រីទី៣ កបិលមហាព្រហ្មព្រះនាម រាក្យសាទេវី អម្ពរពស្ត្រាពណ៌ខ្មៅ លម្អព្រះកាណ៌ដោយសៀតផ្កាបទុម (ផ្កាឈូក) អាភរណ: កែវមោរ៉ា ភក្សាហារលោហិត(សោយឈាម) ព្រះហស្ថស្តាំទ្រង់ត្រីសូល៍ ឆ្វេងទ្រង់ធ្នូ ព្រះអង្គឈរលើខ្នង អស្សតរ (សេះ) ជាពាហនៈ ៕

