បើកការដ្ឋានសាងសង់ នៃគម្រោងស្ថានីយអគ្គិសនីបូមទឹកស្តុកទុកតាតៃលើ

ដោយ : ភ្នំធំ / កោះកុង :ស្ថានីយអគ្គិសនីបូមទឹកស្តុកទុកតាតៃលើ គឺជាស្ថានីយអគ្គិសនីបូមទឹកស្តុកទុកដំបូងបង្អស់នៅប្រទេសកម្ពុជា ដែលវិនិយោគ និងសាងសង់ដោយក្រុមហ៊ុនចិន។

បន្ទាប់ពីសាងសង់រួច គម្រោងនេះនឹងជួយពង្រឹងយ៉ាងខ្លាំងក្លានូវសមត្ថភាពនៃបណ្តាញអគ្គិសនីកម្ពុជា ក្នុងការកែសម្រួលការប្រើប្រាស់អគ្គិសនីនៅពេលមានតម្រូវការខ្ពស់ ធានាបាននូវសុវត្ថិភាព និងស្ថិរភាពនៃការផ្គត់ផ្គង់អគ្គិសនី ព្រមទាំងជួយជំរុញកម្ពុជាឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍បៃតង គឺ “ការប្រើប្រាស់ថាមពលស្អាតឱ្យបាន ៧០% នៅឆ្នាំ ២០៣០”។

ព្រឹកនេះនៅខេត្តកោះកុង យើងបានបើកការដ្ឋានសាងសង់គម្រោងវារីអគ្គិសនីបូមទឹកផ្ទុកថាមពលទំហំ 1,000 មេហ្គាវ៉ាត់ដំបូងគេរបស់ប្រទេសកម្ពុជា ដែលជាគម្រោងមួយក្នុងចំណោមគម្រោងធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍។ គម្រោងនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងស្ថិរភាពបណ្តាញអគ្គិសនី និងគាំទ្រដល់ការពង្រីកថាមពលកកើតឡើងវិញនៅក្នុងប្រទេសកម្ពុជា។

មុនពិធីបើកសម្ពោធ លោកកែវ រតន:រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលថា លោកមានសេចក្តីសោមនស្សរីករាយដែលបានថ្លែងសុន្ទរកថាជាមួយឯកលោកវ៉ាង វិនប៊ីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា អំពីកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើង។
លោកកែវ រតន: ថ្លែងដូចដែលសំណេរជាភាសាអង់គ្លេសរបស់លោម ហើយអ្នកយកព័ត៌មានយើងស្នើបកប្រែក្រៅផ្លូវយ៉ាងដូច្នេះថា: “ ខ្ញុំសូមថ្លែងអំណរគុណដល់ឯកឧត្តម វ៉ាង វិនប៊ីន និងដៃគូ និងក្រុមការងារទាំងអស់ដែលពាក់ព័ន្ធនឹងការនាំយកគម្រោងនេះឱ្យសម្រេចបាននូវសមិទ្ធផលនេះ” ។

ចាប់តាំងពីឆ្នាំ ២០១០ មក ស្ថានីយអគ្គិសនីដែលវិនិយោគដោយក្រុមហ៊ុនចិន បានជួយឱ្យអត្រានៃការផ្គត់ផ្គង់អគ្គិសនីទូទាំងប្រទេសកម្ពុជា កើនឡើងពី ៥០% ដល់ ៩៥.៨៨% និងបានជំរុញឱ្យសមាមាត្រថាមពលស្អាតនៅកម្ពុជាឡើងដល់ ៦៣.២៣% ដែលជាចំណាត់ថ្នាក់លេខ ២ ក្នុងចំណោមបណ្តាប្រទេសអាស៊ាន។

យើងមានឆន្ទៈក្នុងការជួយកម្ពុជាសាងសង់ស្ថានីយអគ្គិសនីទំនើបៗបន្ថែមទៀត ដើម្បីបញ្ចូលកម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់ការអភិវឌ្ឍឱ្យកាន់តែឆាប់រហ័ស និងនាំមកនូវសុភមង្គលកាន់តែច្រើនជូនដល់ប្រជាជនកម្ពុជា។

Warmest congratulations on the commencement of the construction of the Upper Tatay Pumped Storage Hydropower Project.

The Upper Tatay Pumped Storage Hydropower Project is Cambodia’s first pumped storage hydropower plant, invested and constructed by Chinese enterprises. Upon completion, it will significantly enhance the peak shaving capacity of Cambodia’s power grid, ensure the safe and stable operation of the grid, and help Cambodia achieve its green development goal of 70% clean energy by 2030.

Ever since 2010, power stations invested and constructed by Chinese enterprises have helped Cambodia increase its national electrification rate from 50% to 95.88%, and boosted Cambodia’s clean energy share to 63.23%, ranking second among ASEAN countries. We stand ready to help Cambodia build more modern power stations, injecting strong momentum into the country’s accelerated development, and bringing greater benefits to the Cambodian people.

Leave a Reply

Your email address will not be published. Required fields are marked *