លោកកែ គឹមយ៉ាន សំណេះសំណាលមនុស្សវ័យចាស់ និវត្តន៍ជន និងជនមានពិការភាព ចំនួន៦០០នាក់នៅមណ្ឌលអតីតយុទ្ធជនស្លក្រាមឃុំស្លក្រាមស្រុកស្វាយចេក

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ លោក កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងលោក ជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន អមដោយក្រុមការងារ មានសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីក្រុមការងារ មន្ត្រីថ្នាក់ដឹកនាំខេត្ត ស្រុក អ្នកពាក់ព័ន្ធ បានធ្វើពិធីសូត្រមន្ត បង្សុកូល និងវេរចង្ហាន់ប្រគេនដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសលដល់បុព្វការីជន មហាបុព្វបុរសខ្មែរ វីរៈកងទ័ព នគរបាល ដែលបានធ្វើពលីក្នុងបុព្វហេតុការពារទឹកដី។
និងព្រមទាំងសំណេះសំណាលសួរសុខទុក្ខជាមួយមនុស្សវ័យចាស់ និវត្តន៍ជន និងជនមានពិការភាព ចំនួន៦០០នាក់នៅមណ្ឌលភៀសសឹកស្លក្រាម ស្ថិតនៅភូមិ-ឃុំស្លក្រាមស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោកអ៊ុំ រាត្រីអភិបាលខេត្តបន្ទាយមានជ័យឲ្យដឹងថា: ខេត្តបន្ទាយមានជ័យជាខេត្ត១ក្នុងចំណោមខេត្ត៧ ជាប់ព្រំដែនដែលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសង្គ្រាមដែលបង្កឡើងដោយយោធាថៃឈ្លានពានដោយបាញ់ប្រហារ  បំផ្លាញទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ ហ៊ុំព័ទ្ធនិងកាន់កាប់បូរណភាពទឹកដីយើងដោយបំពាននិងខុសច្បាប់ ។
រងគ្រោះលើកទី១ ថ្ងៃទី២៤-២៨ ខែកក្កដាឆ្នាំ២០២៥   បង្កឲ្យមានជនភៀសសឹកចំនួន៣.៣០១គ្រួសារ ស្មមនុស្សរាយចំនួន១១.៩១២នាកឮ/ ស្រី៦.៣៨៥នាក់ កុមារ២.៥៨៤នាក់។.លើកទី២ រយ:ពេល២១ថ្ងៃ (ថ្ងៃទី៧ដល់២៧ខែធ្នូឆ្នាំ២០២៥ ) កាន់តែធ្ងន់ធ្ងរ ដោយយោធាថៃបានបង្កមហន្តរាយ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើផ្ទះសម្បែង ទីតាំងអាជីវកម្មទ្រព្យសម្បត្តិ ដីធ្លីបង្កបង្កើនផលនិងស្នាក់នៅរបស់ពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធសាធារ: មានប្រព័ន្ធគមនាគមន៍ ទឹក អគ្គិសនី សាលារៀន មណ្ឌលសុខភាព វត្តអារាម ។ បង្កមានគ្រាប់យុទ្ធភ័ណ្ឌ គ្រាប់បែកចង្កោមនៅរាយប៉ាយតាមស្រុក ក្រុងជាប់ព្រំដែន។
ទន្ទឹមនឹងនោះ  បង្កឲ្យមាន ពលរដ្ឋ៦៤.៨៦៨ គ្រួសារភៀសសឹក ស្មើមនុស្សរាយ២១១.៦១៦នាក់/ស្ត្រី១១០.០៧២នាក់  កុមារ៦៤.៣២៥នាក់និងព្រះសង្ឃ១.៣៧២អង្គ ត្រូវជន្លៀសនិងភៀសសឹកទៅកាន់មណ្ឌលភៀសសឹក១១០កន្លែង ។បង្កស្លាប់ពលរដ្ឋស្លូតត្រង់៩នាក់ របួស៧៧នាក់ ខូចខាតលំនៅដ្ឋាន២.០១៨ខ្នង វត្តចំនួន៧ ( កុដិ៨ខ្នង  សាលាឆាន់៦ខ្នង)  ទីតាំងអាជីវកម្ម៤៩កន្លែង ទីតាំងអគាររដ្ឋ២៦កន្លែង។
និងភូមិចំនួន៦ មានភូមិជោគជ័យ ភូមិព្រៃចាន់ឃុំអូរបីជាន់ស្រុកអូរជ្រៅនិងភូមិថ្នល់បំបែក បន្ទាយមានរឹទ្ធិ  ត្រពាំងសំរោងនិងសាមគ្គីឃុំគោករមៀតស្រុកថ្មពួក ។
ពលរដ្ឋភូមិទាំងនោះមិនអាចវិលត្រឡប់ចូលទៅផ្ទះសម្បែង លំនៅដ្ឋានវិញទែ ដោយសារយោធាថៃឈ្លានពានបានហ៊ុំព័ទ្ធ រាយលួសបន្លា ដាក់កុងតឺនើរ ជីកលេណដ្ឋាន រាយកម្លាំងកាន់កាប់ដោយខុសច្បាប់ ។

លោកអ៊ុំ រាត្រី បន្តថា: មកទល់ពេលនេះ មានព្រះសង្ឃ៣វត្តដែលមិនអាចវិលទៅវត្តវិញបានគឺវត្តសុវណ្ណសិក្ខារាម(ព្រៃចាន់)  ចំនួន១៨អង្គអង្គ, វត្តពុទ្ធិសីមារាម(ជោគជ័យ) ចំនួន១៨អង្គអង្គនិងវត្តហេមវ័ន្ធ( បឹងត្រកួន)  ្រះសង្ឃ២៦អង្គ ។រីឯពលរដ្ឋដែលបន្តស្នាក់នៅមណ្ឌលជនសុវត្ថិភាពបណ្តោះងាសន្នឬភៀសសឹកចំនួន២.៩៥០គ្រួសារ ស្មើមនុស្សរាយ១១. ០៣៦នាក់/ ស្រី៥.៥៦២នាក់/ កុមារ៣.៥៦៤នាក់ ។ក្នុងនោះនៅម ្ឌលវត្តច័ន្ទស៊ីនិងវត្តពោធិ៍សូរិយារាមឃុំកូបស្រុកអូរជ្រៅចំនួន១.២៨៤គ្រួសារនិងនៅមណ្ឌលវត្តកណ្តោលឃុំគោករមៀតចំនួន៤១២គ្រួសាេនិងបានផ្ទេរមកស្នាក់នៅមណ្ឌលអតីតយុទ្ធជនស្លក្រាមឃុំស្លក្រាមស្រុកស្វាយចេកចំនួន១.២៥៤គ្រួសារ ។

នៅមណ្ឌលអតីតយុទ្ធជនស្លក្រាម បច្ចុប្បន្នបាននឹងកំពុងមហាញឹកក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ អគ្គីសនី ទឹក សាលារៀន មណ្ឌលសុខភាព សាងសង់ផ្ទះជូនបងប្អូនរស់នៅឲ្យបានប្រសើរជាងមុន។
“ប៉ុន្តែ នេះមិនមានន័យថាជាថ្នូរនឹងការដោះដូរជាមួយដីរបស់ប្រជាពលរដ្ឋដែលបាត់បង់ដោយសារទាហានថៃហ៊ុំព័ទ្ធនោះទេ។
វាគ្រាន់តែជាការរៀបចំបងប្អូនជនភៀសសឹកស្នាក់នៅបណ្តោះអាសន្នប៉ុណ្ណោះ ដោយរង់ចាំរាជរដ្ឋាភិបាលដោះស្រាយជាមួយភាគីថៃចប់ បងប្អូននឹងទៅរស់នៅលើទីតាំងលំនៅដ្ឋានរបស់ខ្លួនវិញ”  ។
លោកអភិបាលខេត្តបានបន្តថា: បច្ចុប្បន្ន គ្រួសារជនភៀសសឹកបានចាប់ឆ្នោតយកផ្ទះ” បៃតង់”ដើម្បីស្នាក់នៅទីនោះចំនួន៦៨០គ្រួសារ។
ក្រុមការងារនឹងប្រគល់ជូនគ្រួសារភៀសសឹកទាំងអស់ជាបន្តបន្ទាប់ទៀត ក្រោយការសាងសង់រួចរាល់ ។

ចំពោះមនុស្សវ័យចាស់អាយុ៧០ឆ្នាំឡើង អតីតយុទ្ធជន និវត្តន៍ជននិងជនមានពិការភាពកំពុងស្នាក់នៅមណ្ឌលជនភៀសសឹកក្នុងមូលដ្ឋានស្រុកអូរជ្រៅ ថ្មពួក មណ្ឌលអតីតយុទ្ធជនស្លក្រាមស្រុកស្វាយចេកមានវត្តមានក្នុងពិធីនេះ សរុប៤០៩នាក់ ។និងដោយឡែកពលរដ្ឋភៀសសឹកស្នាក់នៅមណ្ឌលវត្តច័ន្ទស៊ី ដែលមកពីភូមិជោគជ័យចំនួន៩៦០គ្រួសារ ស្មើមនុស្សរាយ៣.៤៧៥នាក់/ស្រី១.៨១៩នាក់។ នៅមណ្ឌលវត្តពោធិសូរិយារាមដែលមកពីភូមិព្រៃចាន់ ចំនួន ៣៥៤គ្រួសារស្មើមនុស្សរាយ ១.៣០៣នាក់/ស្រី៦២៥នាក់ ។ និងបងប្អូនជាសមាជិកមកពីកន្លែងផ្សេងៗចូលរួមក្នុងកម្មវិធីចំនួន២៣នាក់ទៀត ។

លោកអ៊ុំ រាត្រី សង្កត់ធ្ងន់ថា: ” សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីតែងតែគិតគូរនិងយកចិត្តទុកដាក់ខ្ពស់ទាំងការរស់នៅ ជីវភាពបងប្អូនដែលរងផលប៉ះពាល់ដោយយោធាថៃឈ្លានពានហ៊ុំព័ទ្ធដីភូមិ ” ។

Leave a Reply

Your email address will not be published. Required fields are marked *