ដោយ : ភ្នំធំ / បាត់ដំបង :ឈ្មោះស៊ីវ ជ័យសិដ្ឋ ដែលបង្កគ្រោះថ្នាក់ចរាចណ៍ស្លាប់មនុស្ស ៥នាក់ (ម្នាក់មានគភ៌៣ខែ) និងរបួសធ្ងន់ម្នាក់ ត្រូវបានចោទប្រកាន់ពីបទ បើកបរមិនប្រុងប្រយ័ត្ន ខ្ជីខ្ជា ធ្វេសប្រហែស បណ្ដាលឲ្យស្លាប់មនុស្សច្រើននាក់ និងបង្ករបួសដល់ជនរងគ្រោះហើយរត់គេចខ្លួន។
ចៅក្រមស៊ើបសួរកំពុងបន្តនីតិវិធី។
នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់តុលាការខេត្តបាត់ដំបង ។
សូមបញ្ជាក់ថា ឪពុកម្ដាយជនបង្កបើកបុកគេស្លាប់មនុស្ស៦នាក់ បានជួបចរចារសំណងព្យសនកម្មជាមួយគ្រួសារសព ក្រោយនាំកូនទៅសារភាពទោសនៅស្នងការ ។
ម្ដាយរបស់ជនបង្ក ស៊ីវ ជ័យសិដ្ឋ ដែលបើកបររថយន្តប្រណីតបុកមនុស្សស្លាប់៦នាក់ បានជួបជាមួយគ្រួសាររងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី២៧ ខែមីនា នៅលើដងផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិកកោះ ឃុំកោះកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ដើម្បីចរចារសំណងព្យសនកម្ម។
នេះបើតាមលោកស្រី លឹម ច័ន្ទលីដា មេធាវីការពារក្ដីក្រុមគ្រួសារជនរងគ្រោះ។
មេធាវីការពារក្តីដោយឥតគិតថ្លៃ លឹម ច័ន្ទលីដា សរសេរលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នាល្ងាចថ្ងៃទី១ ខែមេសា កន្លមកថា៖« អមកូនក្តីគ្រួសារជនរងគ្រោះ មកចរចារសំណងព្យសនកម្មតាម ការស្នេីសុំរបស់ម្តាយជនបង្ក នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង»៕

