ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ប្រកាសកែសម្រួល និងតែងតាំងសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានឃុំត្រពាំងឬស្សី

 

(កំពង់ធំ)៖ លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ស្វាយ អញ្ចើញជាអធិបតិភាព ប្រកាសកែសម្រួល និងតែងតាំងសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានឃុំត្រពាំងឬស្សី នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦។

ក្នុងឳកាសនោះ លោកជំទាវ ឃួន ឃុនឌី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារទាំងអស់ របស់គណបក្សប្រជាជានកម្ពុជា ឃុំត្រពាំងឬស្សី ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត  ស្មារតី និងថវិកា ដើម្បីបុព្វហេតុប្រជាជន និងត្រូវបន្តសហការស្អិតរមួត ជាមួយគណៈកម្មាធិការបក្សខេត្ត ស្រុក ឃុំ និងសាខាបក្សភូមិ ដើម្បីបន្តបម្រើប្រជាពលរដ្ឋ ក្នុងឃុំត្រពាំងឬស្សី ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ស្របតាមស្មារតីនៃរបស់គណបក្សប្រជាជនកម្ពុជា។

លោកជំទាវបានបន្តថា ដើម្បីបំពេញការងារឲ្យមានប្រសិទ្ធភាពខ្ពស់ ប្រធានក្រុមការងារ ត្រូវដាក់ចេញផែនការដល់ក្រុមការងារសម្រាប់អនុវត្តន៍បន្ត គឺត្រូវបន្តការងារចុះមូលដ្ឋានតាមភូមិ ក្រោយពីការរៀបចំកែសម្រួលសមាភាពក្រុមការងារចុះមូលដ្ឋានសង្កាត់ និងត្រូវបន្តផ្សព្វផ្សាយកម្មវិធីនយោបាយរបស់គណបក្ស ដែលបានដាក់ចេញ។ ព្រមទាំងលើកទឹកចិត្តដល់ក្រុមការងារគណបក្សនៅតាមមូលដ្ឋានឱ្យខិតខំធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ ដោះស្រាយបញ្ហា និងផ្តល់សេវាសាធារណៈឱ្យបានល្អប្រសើរ ដើម្បីពង្រឹងការគាំទ្រពីប្រជាពលរដ្ឋ និងធានាបានជ័យជម្នះក្នុងការបោះឆ្នោត។

លោកជំទាវ បានបញ្ជាក់ថា ការរៀបចំកែសម្រួល និងតែងតាំងសមាភាពក្រុមការងារចុះមូលដ្ឋានឃុំត្រពាំងឬស្សី នាពេលនេះ គឺសំដៅក្នុងការ ពង្រីកពង្រឹងនូវអង្គការចាត់តាំងគណបក្សថ្នាក់មូលដ្ឋានឲ្យកាន់តែរឹងមាំ ក្នុងការរក្សាចាស់បង្កើនថ្មី និងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងគោលដៅឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលខាងមុខនេះ។ដោយ អ៊ួង សុផាត

Leave a Reply

Your email address will not be published. Required fields are marked *