ខេត្តកំពង់ឆ្នាំង : លោក កែវ វ៉ាន់នី នាយករងទីចាត់ការផែនការអភិវឌ្ឍន៍ និងវិនិយោគ សាលាខេត្តកំពង់ឆ្នាំង មានប្រសាសន៍ ផ្ដាំផ្ញើដល់ម្ចាស់ក្រុមហ៊ុន ដេញថ្លៃគម្រោងសាងសង់ ផ្លូវក្នុងឃុំសង្កាត់ថា យោងតាមស្ថានភាពជាសកលដែលធ្វើឲ្យប្រេងឥន្ធនៈឡើងថ្លៃ ដូច្នេះសូមម្ចាស់ក្រុមហ៊ុនដេញថ្លៃគិតពិចារណាឱ្យបានត្រឹមត្រូវ មុននឹងសម្រេចចិត្តដេញថ្លៃធ្វើផ្លូវ នៅឃុំសង្កាត់ណាមួយឱ្យបានច្បាស់លាស់ ចៀសវាងការខាតបង់ ដែលនាំដល់ការ
គោរពកិច្ចសន្យាមិនបានត្រឹមត្រូវ ។
មានប្រសាសន៍បែបនេះនៅក្នុងពិធីដាក់ឲ្យដេញថ្លៃ គម្រោង សាងសង់ផ្លូវក្រាលគ្រួសក្រហមចំនួន ៤ខ្សែនៅក្នុងឃុំចំនួន ៤ នៅសាលាឃុំមេលំ ស្រុកបរិបូណ៌កាលពីព្រឹកថ្ងៃទី ១៩ ខែមីនាវឆ្នាំ២០២៦ ។
លោក កែវ វ៉ាន់នី បានបន្តថា ក្រៅពីតម្លៃប្រេងឥន្ធនៈ ឡើងថ្លៃ ស្ថានភាពផ្លូវនៅតំបន់នេះគឺពុំមានគ្រួសក្រហមនៅជិតទេដែលតម្រូវឲ្យដឹកពីឆ្ងាយរហូតដល់ស្រុករលាប្អៀរឯណោះ ដូច្នេះហើយការដេញថ្លៃកាន់តែប្រុងប្រយ័ត្នថែមទៀត។ ប៉ុន្តែបើទោះស្ថិតក្នុងស្ថានភាពប្រេងឥន្ធនៈឡើងថ្លៃ ផ្លូវគ្រួស ក្រហមដឹកពីទីឆ្ងាយក៏ពិតមែន ក្រុមហ៊ុនទៅតែអនុវត្តឲ្យតាមស្តង់ដារបច្ចេកទេសដែលទាមទារគុណ
ភាពប្រើប្រាស់យុវវែង មិនអាចយកលេសប្រេងឡើងថ្លៃក្រុមហ៊ុនធ្វើលំៗនោះមិនទទួលយកឡើយ។ ជាមួយគ្នានេះសូមប្រាប់ផ្ញើដល់គណៈកម្មការលទ្ធកម្មទាំង ៤ឃុំ ថាថ្ងៃនេះយើងជាម្ចាស់គណៈកម្មការលតកម្ម ត្រូវចាំថារយៈពេល ៧ ថ្ងៃទៀត គណៈកម្មការលទ្ធកម្មនិងក្លាយជា គណៈកម្មការគ្រប់គ្រងគម្រោង ដែលធ្វើការចុះកិច្ចសន្យា បើកការដ្ឋានសម្រាប់អនុវត្ត ដូច្នេះមេឃុំទាំង៤ ត្រូវពង្រឹងដល់មេភូមិ ពេលដែលមានការអនុវត្តដល់ភូមិណាត្រូវឲ្យមេភូមិ អនុភូមិ សមាជិកភូមិ នោះជួយពិនិត្យ ជៀសវាងគេអនុវត្តគម្រោងទៅយើងអត់មើលលុះក្រោយពេលយើងទៅមើលយើងអត់ទទួលយកថាខ្វះនេះខ្វះនោឧទាហរណ៍ដីក្រហមថាជាដីសជាដើម។
លោក ប៉ាត់ សាវ៉ាន អភិបាលរងស្រុកបរិបូរណ៍មានប្រសាសន៍ថា ទាំងអាជ្ញាធរដែនដី ទាំងថ្នាក់ស្រុកទាំងថ្នាក់ខេត្ត មិនចង់ឲ្យក្រុមហ៊ុនខាតបង់ដួលរលំ ក្ស័យធន នោះទេ ដូច្នេះហើយពេលដេញថ្លៃសូមប្រុងប្រយ័ត្នគិតឲ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្ត ។ជាមួយគ្នានេះសូមលោកមេឃុំដែលទទួលបានការវិនិយោគលើគម្រោងសាងសង់ផ្លូវសូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋរស់នៅតាមដងផ្លូវដែលត្រូវក្រុមហ៊ុនចូលទៅសាងសង់អោយពួកគាត់បានដឹងមុននិងចូលរួមសហការទាំងអស់គ្នា។ ចៀសវាងថ្នាំងថ្នាក់ព្រោះកន្លងមកធ្លាប់មានរួចមកហើយ។ ពេលក្រុមហ៊ុនចុះទៅមានការជំទាស់ក្នុងការអភិវឌ្ឍន៍សាងសង់។ ចំពោះការដាក់ឲ្យដេញថ្លៃនៅថ្ងៃនេះ គឺប្រកបដោយសុក្រិដ្ឋភាព តម្លាភាព ស្មើភាពនិងមិនលំអៀងដែលអាចទទួលយកបាន។
សូមបញ្ជាក់ថាការដាក់ដេញថ្លៃនៅថ្ងៃនេះមាគម្រោងដេញថ្លៃផ្លូវក្រាលគ្រួសក្រហមចំនួន ៤ខ្សែ ស្ថិតនៅក្នុងឃុំចំនួន ៤ គឺឃុំមេលំ ឃុំឃំខុនរ៉ង ឃុំអញ្ចាញរូង និងឃុំពេជ្រចង្វារ៕


