កាកបា​ទ​ក្រ​​​ហ​ម​ក​ម្ពុ​ជា​ ខេ​​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ ចែ​​ក​អំ​ណោ​យ​ម​នុ​​ស្ស​ធ​ម៌​ ​ដ​​ល់​គ្រួ​សា​រ​ស្ត្រី​មា​ន​ផ្ទៃ​​ពោះ​ ​និ​ង​កុ​មា​រ​​តូ​ច​ៗ​ចំ​នួ​ន​១​​០​៩​គ្រួ​សា​រនិងចូ​ល​រួ​មរំ​លែក​ទុក្ខ ​បុណ្យ​ស​ព​ឧបា ​ស​​ក​ ​សុ​ខ​ ​កា​ន់​ ​ឪ​​ពុ​ក​នា​យិ​កា​រ​ប្រ​តិ​ប​​ត្តិ​

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :កា​លពី​ថ្មី​​ៗ​​នា​ខែ​មី​នា​ ​ឆ្នាំ​ ​២​០​២​៦​ ​នេះ​ ​លោ​ក​ជំ​ទា​វ​ ​ជ័​យ​​ ​ណា​រី​ អ៊ុំ ​រា​ត្រី​​ ​ ​ ​អ​នុ​ប្រ​ធា​ន​ប្រ​ធា​ន​សា​ខា​កា​ក​បា​ទ​​ក្រ​ហ​ម​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​​បា​នអ​​ញ្ជើ​ញ​ជា​អ​ធិ​ប​តី​ភា​ព​អ​ប​អ​រ​សា​ទ​រ​ ​ទិ​វា​ជា​​តិ​សុ​ខ​ភា​ព​ ​មា​តា​ទា​រ​ក​និ​ង​កុ​មា​រ​​ ​ក្រោ​ម​ប្រ​ធា​ន​ប​ទ​រួ​ម​គ្នា​លើ​ក​ក​​ម្ព​ស់​គុ​ណ​ភា​ព​ ​សុ​វ​ត្ថិ​ភា​ព​ប្រ​សិ​​ទ្ធ​ភា​ព​ ​នៃ​កា​រ​ថែ​​ទាំ​ផ្ទៃ​ពោះ​មុ​នស​​ម្រា​ល​។​

ពិធីនេះមានការផ្តល់ជូននូវកញ្ចប់ជា អំណោយមនុស្សធម៌ចែកជូនដល់គ្រួសារស្ត្រីមានផ្ទៃពោះនិងកុមារតូចៗចំនួន១០៩នាក់ ក្នុងជំរំជនភៀសសឹក នៅវត្តកណ្ដោល ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកស្រី ម៉េង គឹមហួយ សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមបាន អានសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានិងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខុមាលភាពស្ត្រីនិងកុមារ ថា ការថែទាំសុខភាព សុវត្ថិភាពផ្នែកសុខភាពនិងប្រព័ន្ធភាពធន់ផ្នែកសុខភាពពិតជាមានសារៈសំខាន់ ។

លោកជំទាវ ជ័យ ណារី អ៊ុំរាត្រី បានមានប្រសាសន៍ផ្តាំផ្ញើដល់ស្ត្រីក្នុងវ័យបន្តពូជស្ត្រីមានផ្ទៃពោះនិងកុមារសុំអនុវត្តរួមមានស្ត្រីមានផ្ទៃពោះទាំងអស់ ទៅពិនិត្យសុខភាពឲ្យបានតាមការកំណត់របស់គ្រូពេទ្យដើម្បីទទួលបានវ៉ាក់សាំងការពារជំងឺផ្សេងៗ ។

គួរបញ្ជាក់ថា អំណោយម្នាក់ៗ ទទួលបានម្សៅសាប៊ូLix១កញ្ចប់ សាប៊ូកក់សក់១ដប សាប៊ូដុសខ្លួន២ដុំ ថ្នាំដុសធ្មេញ ១បំពង់ ច្រាស់ដុសធ្មេញ១ដេីម ក្រដាសជូត ២ដុំកន្សែងពោះគោតូច ១ ទឹកដោះគោខាប់ ២កំប៉ុង ទឹកដោះគោស្រស់ ១ដប នំផ្អែម១ថង់ពិល១ សារុង១និងថវិកាមួយចំនួន ៕

ទន្ទឹមនោះ គណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យនិងក្រុមការងារចូលរួមរំលែកទុក្ខបុណ្យសពឧបាសក សុខ កាន់ ឪពុកនាយិការប្រតិបត្តិ
នៅថ្ងៃ១៦ ខែមីនា ឆ្នាំ២០២៦ លោកអ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ លោក ឈើយ ចាន់ណា អនុប្រធានកិត្តិយសនិងសមាជិកគណៈកម្មាធិការសាខា បានអញ្ជើញចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះមរណភាពរបស់ ឧបាសក សុខ កាន់ ត្រូវជាឪពុកបង្កើតលោកស្រី សុខ លាភា នាយិកាសាខាកាកបាទក្រហមខេត្ត។
ក្នុងនោះក៏បាននាំយកនូវសម្ភារៈអំណោយមនុស្សធម៌និងថវិកាមួយចំនួនរបស់កាកបាទក្រហមកម្ពុជា ទៅប្រគល់ជូនគ្រួសារនៃសព។

លោក អ៊ុំ រាត្រី បានចូលរួមរំលែកទុក្ខ និងសោកស្ដាយអាឡោះអាល័យជាទីបំផុតចំពោះការបាត់បង់ឧបាសក សុខ កាន់ នេះគឺជាការបាត់បង់ឪពុកជីតាដ៏ល្អមួយរូបដែលមានព្រហ្មវិហារធម៌និងគុណធម៌ដ៏ល្អប្រពៃចំពោះកូនចៅ សាច់ញាតិនិងក្រុមគ្រួសារទាំងអស់ ដែលបានតស៊ូខិតខំប្រឹងប្រែងចិញ្ចឹមបីបាច់ថែរក្សាអប់រំ ឲ្យកូនចៅ ក្លាយជាអ្នកមានចំណេះដឹងមានធនធានមនុស្ស ដ៏មានតម្លៃក្នុងបុព្វហេតុការងារមនុស្សធម៌និងបម្រើជាតិ សាសនា ព្រះមហាក្សត្រ ៕

Leave a Reply

Your email address will not be published. Required fields are marked *