ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃពុធ ៨រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ លោក ភុន សុវណ្ណា នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ បានដឹកនាំ នាយ នាយរងផ្នែករដ្ឋបាលជលផលក្រគរ សហការជាមួយកម្លាំង អន្ដរាគមន៍បង្រ្កាបបទល្មើសជលផលនៅបឹងទន្លេសាប ប្រចាំការ នៅកន្លែងជលផលជ្រោយស្ដី តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ កងរាជអាវុធហត្ថស្រុកក្រគរ ប្រើមធ្យោបាយកាណូត ២គ្រឿង កម្លាំង ១១នាក់ បានចេញល្បាត ត្រួតពិនិត្យការធ្វើនេសាទរបាំងលបណរ៉ាវ ចាប់ពីឃ៉ុំកំពង់លួង ស្រុកក្រគរ រហូតដល់ភូមិកោះក្អែក ឃ៉ំរាំងទិល ស្រុកកណ្ដៀង ខេត្ដពោធិ៍សាត់ កន្លែងអភិរក្សជលផលកំពង់ប្រាក់ និងកន្លែងអភិរក្សជលផលលេខ០៦ ក្រុមការងារព៉ុំបានប្រទះឃើញឧបករណ៍នេសាទឬការធ្វើនេសាទក្នុងកន្លែងអភិរក្សជលផលនោះទេ។
ក្រុមការងារបានបន្ដចុះទប់ស្កាត់ និងបង្ក្រាប បទល្មើសនៃការធ្វើនេសាទដោយប្រើឧបករណ៍នេសាទ កោះរំសេវ ភូមិកោះក្អែក ឃ៉ំរាំងទិល ស្រុកកណ្ដៀង របាំងលបណរ៉ាវ ចំនួន ១៧កន្លែង បានគោរពតាមវិធានការណ៍និង ស្របតាមនីតិវិធីច្បាប់ ស្ដីពីជលផល ដោយឡែករបាំង លបណរ៉ាវចំនួន ២កន្លែង លើប្រវែងកំណត់ ក្រុមការងារបានឯកភាពគ្នារុះរើ។
+ ជាលទ្ធផល៖ ១ករណី នៅចំណុច
– របាំងណររ៉ាវ ចំនួន ២ខ្សែ ប្រវែង ៦៥០ម៉ែត្រ
– ក្បាលបរចំនួន ២គ្រឿង
– បង្គោលចំនួន ២០ដើម
– ចាក់លែងត្រី ចំនួន ១០គីឡូក្រាម
នៅក្នុងនោះ បើយោងតាមប្រភព ពីមហាជន និងប្រជាពលរដ្ឋមួយចំនួន បានប្រាប់អង្គភាពផ្សារព័ត៌មានយើងខ្ញុំ ថាមើលឃើញថា ការបង្ក្រាបរបស់រដ្ឋបាលជលផល ដឹកនាំកម្លាំងសង្កាត់ ផ្នែក ក៏ដូចជាកម្លាំងចម្រុះ ចុះមកបង្ក្រាបឧបករណ៍នេសាទ មើលឃើញថា ពិតជាល្អណាស់ ប៉ុន្តែផ្ទុយនឹងការ
មហាជន និងប្រជាពលរដ្ឋនេសាទ មួយចំនួន គាត់បានរិះគន់ទៅលើកម្លាំងរដ្ឋបាលជលផល ច្រើនតែចុះបង្ក្រាប។បទល្មើសនេសាទ ដូចភ្លៀងរលឹម តែផ្ទុយនឹងការបង្ក្រាប បង្ក្រាបដែរ តែបង្ក្រាបតែខាងលើ កុំតិចចោលខាងលើ រីឯចំណែកខាងក្រោម សាច់ បរបាំង គ្មានខូចខាតទេ រីឯបទល្មើស សាច់បរជាច្រើន មាននៅក្នុងព្រៃ ឬ គេដាក់ជាពន្លិចទឹក ក៏មានច្រើនដែរ។ តែហេតុអ្វីអស់លោកជំនាញរដ្ឋបាលជលផល មិនបង្ក្រាបឲ្យអស់។ នេះជាហេតុផលរបស់មហាជនក៏ដូចជាពលរដ្ឋរស់នៅតាមតំបន់បឹងទន្លេសាប។ ភាគច្រើន ពួកគាត់បង្ក្រាប តែ តូច តាច ប៉ុណ្ណោះ ការបង្ក្រាបនេះ ហាក់បីដូចជាបក្សពួក អញ្ចឹង ជាចុងក្រោយ ប្រជាពលរដ្ឋ និងមហាជន សូម សំណូមពរ ដល់កម្លាំងរដ្ឋបាលជលផល និងកម្លាំង ចម្រុះ ដែលចុះបង្ក្រាប នៅតាមជួរបឹងទន្លេសាបនេះ សូមមេត្តា បង្ក្រាបឲ្យស្មើភាពគ្នាទៅ កុំបង្ក្រាបតែ តូច៕

