ដោយ : ភ្នំធំ / បន្ទាយមានជ័យ :នៅវេលាម៉ោង២រសៀលថ្ងៃ២១ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានឈ្លានពានសៀម បានបាញ់ផ្លោងរំលងក្រុងធ្លាក់នៅជាយក្រុងប៉ោយប៉ែតស្នូរផ្ទុះគ្រាប់ខ្លះធ្លាក់នៅជិតផ្លូវ៥៨ និងគ្រាប់ខ្លះទៀតធ្លាក់ហួសផ្លូវ៥ ក្នុងភូមិសាស្ត្រសង្កាត់អូរឬស្សូី សង្កាត់ផ្សារកណ្តាលនិងសង្កាត់និមិត្ត ។
ទីតាំងដែលគ្រាប់ធ្លាក់នៅមិនឆ្ងាយប៉ុន្មាននិងហួសពីម្តុំរង្វង់មូលស្ទឹងបត់(ផ្លូវជាតិលេខ៥និងលេខ៥៨ ) ,ស្ពានច្រកព្រំដែនអន្តរជាតិស្ទឹងបត់-ណងអៀន ជាទីដែលអតីតនាយឧត្តមសេនីយ៍ នាយករដ្ឋមន្ត្រីថៃប្រាយុទ្ធ ចាន់អូចានិងអតីតនាយករដ្ឋមន្ត្រីកម្ពុជា តេជោហ៊ុន សែន សម្ពោធដាក់អោយប្រើប្រាសកាលពីថ្ងៃទី២៨ខែមេសាឆ្នាំ២០១៨ និងរំលងពីលើតំបន់សេដ្ឋកិច្ចពិសេសនិងរោងចក្រជប៉ុននិងកម្ពុជា។
ហើយដែលម្តុំនោះ កាលថ្ងៃត្រង់ទី១៨ខែធ្នូ យន្តហោះF16 យោធាថៃឈ្លានពានបានទម្លាក់២គ្រាប់ចំផែស្ងួតលោកឧកញ៉ាវង្ស ឌួងនិង
ប៉ុស្តិនគរបាល បង្កខូចខាតធ្ងន់ធ្ងរ ។
ករណីនេះ លោកបណ្ឌិតប៉ានខែម ប៊ុនថន នាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រីនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងប៉ោយប៉ែតចេញសារវីដេអូមួយថា ការបាញ់ផ្លោងកាំភ្លើងធំរបស់យោធាថៃឈ្លានពាននោះ ហួសពីក្រុង មិនចំកណ្តាលក្រុងទេ ។
ហេតុនេះ សូមបងប្អូនកុំជ្រួលច្របល់ ។
ចំណែកលោកកែវ រ៉ារ៉ាត់ មន្ត្រីសាលាក្រុងប៉ោយប៉ែតបង្ហោះលើបណ្តាញសង្គមថា: ខណ:ការធ្វើដំណើរចេញ ចូល ក្រុងតាមផ្លូវជាតិលេខ៥និងលេខ៥៨ ត្រូវផ្អាក់សិន ខ្លាចមានគ្រោះថ្នាក់ ។
រីឯ ព្រះគ្រូចៅអធិការវត្តអូរខៃដនភូមិសុខសាន្តសង្កាត់និមិត្តមានសង្ឃដីការថា: គ្រាប់កាំភ្លើងធំទាហានសៀមហោះរំលងវត្ត ហើយធ្លាក់ក្បែរៗវត្តផងដែរ ៕

