ទាហានឈ្លានពានសៀមនៅរសៀលថ្ងៃទី១៨ខែធ្នូ បន្តប្រើយន្តហោះ F16 ទម្លាក់គ្រាប់នៅជាយក្រុងសិរីសោភ័ណ ចូលជ្រៅក្នុងទឹកដីកម្ពុជា

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :ទាហានឈ្លានពានសៀមនៅរសៀលថ្ងៃទី១៨ខែធ្នូឆ្នាំ២០២៥ បន្តប្រើយន្តហោះ F16 ហោះមក២លើក ហើយទម្លាក់គ្រាប់នៅជាយក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យចូលជ្រៅក្នុងទឹកដីកម្ពុជា ។

លោកស្រីម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៥ ដោយ នៅម៉ោង ១៤:៤៥នាទី យោធាថៃបានប្រើប្រាស់យន្តហោះ F16 បានទម្លាក់គ្រាប់ ចំនួន៣ គ្រាប់ទៀត នៅក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ៕

Leave a Reply

Your email address will not be published. Required fields are marked *