បង្ក្រាបករណីចាប់ឃុំឃាំង និង បង្ខាំងដោយខុសច្បាប់ : អាវុធហត្ថខេត្តព្រះសីហនុ រំដោះបានជនរងគ្រោះ៤នាក់ និង ឃាត់ខ្លួនជនសង្ស័យ២នាក់

ដោយ : ភ្នំធំ / ខេត្តព្រះសីហនុ៖មានករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស នៅចំណុចផ្ទះល្វែង ស្ថិតក្នុងក្រុម៦ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
នេះបើតាម កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុបាន ឲ្យសារព័ត៌មាននាថ្ងៃទី២៧ខែសីហា ។

ប្រភពអោយដឹងថា: កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ ធ្វើការស្រាវជ្រាវ នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ តាមមុខសញ្ញាដេញប្រផាប់ចាប់ប្រភីងស្ទាក់ចាប់បានខ្លួនជនសង្ស័យចំនួន ០២នាក់ក្នុងនោះមានជនជាតិខ្មែរនិង ចិន ហើយជួយរំដោះជនរងគ្រោះ ចំនួន០៤នាក់ ជាជនជាតិឡាវ ។

ក្នុងពេលបង្ក្រាបនោះ ជនសង្ស័យប្រឆាំងនឹងការឃាត់ខ្លួនរបស់សមត្ថកិច្ច ដោយបានព្យាយាមបើករថយន្តរត់គេច ពីសមត្ថកិច្ច រួចទៅបុកនិងរថយន្តរបស់អាវុធហត្ថខេត្តព្រះសីហនុ ។
ក្នុងស្ថានភាពបែបនោះ កម្លាំងក៏បានបង្ខំចិត្តផ្ទុះអាវុធឡើង ដោយបាញ់បំបែកកង់រថយន្ត ។

ទោះបីជាមានផ្ទុះអាវុធ ហើយរូបភាពវីដេអូដែលគេថតបាន ហើយចែកចាយក្នុងបណ្តាញសង្គម ដែលបារម្ភមានអ្នកស្លាប់ឬរបួសនោះ តាមការបញ្ជាក់ពីអាវុធហត្ថខេត្តព្រះសីហនុ បានប្រាប់ពុំបណ្តាលឲ្យមានមនុស្សស្លាប់ និង មានអ្នករងរបួសនោះទេ ។

នាថ្ងៃទី២៧ខែសីហា នេះ ជនសងស្ស័យត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីអនុវត្តន៍បន្តតាមនីតិវិធី ៕

Leave a Reply

Your email address will not be published. Required fields are marked *