ថៃចិញ្ចឹមចិត្តឈ្លានពាននិងបង្កសង្គ្រាមជាមួយកម្ពុជា : ថៃកម្ពុជា​ថា”ប្រេីប្រាស់គ្រាប់មីនPMN-2 ថ្មី​ ក្នុងទឹកដីថៃ​”..គ្រាន់តែជាលេសនិងឈ្នាន់​បង្កការឈ្លានពាននិងធ្វេីសង្គ្រាមជាមួយកម្ពុជា

ដោយ : ភ្នំធំ / ភ្នំពេញ:ថៃចិញ្ចឹមចិត្តឈ្លានពាននិងបង្ករឿងដាក់កម្ពុជា : ថៃកម្ពុជា​ថា”ប្រេីប្រាស់គ្រាប់មីនPMN-2 ថ្មី​ ក្នុងទឹកដីថៃ​”និងសំណល់យុទ្ធភណ្ឌថៃគ្រាន់តែជាលេសនិងឈ្នាន់​បង្កការឈ្លានពាននិងធ្វេីសង្គ្រាមជាមួយកម្ពុជា។

ក្រៅពីនោះ ថៃនៅរាល់នាទី រាល់ម៉ោង រាល់ថ្ងៃបានរកនឹកនិងបង្កើតលេសឬរឿងថ្មីៗទាំងមិនសមហេតុផល ទាំងមិនពិដើម្បីបង្កាច់បង្ខូច បំផ្លាញកម្ពុជា ។

សូមរំលឹកថា កាលពីថ្ងៃទី១៨​ ខែសីហា​ ឆ្នាំ២០២៥​ មមានរៀបចំសន្និសីទសារព័ត៌មានជាមួលោកទេសរដ្ឋមន្ត្រី​ លី​ ធុជ​ អនុប្រធានអាជ្ញាធរមីន​ និងលោកហេង រតនា អគ្គនាយកងឯកភាពកម្ចាត់មីនកម្ពុជាមួយបងប្អូនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ​ លេីប្រធានបទកម្ពុជាប្រឆាំងប្រយុទ្ធការប្រេីប្រាស់គ្រាប់មីននិង”កម្ពុជាស្រលាញ់សន្តិភាព”។

សូមអរគុណចំពោះបងប្អូនអ្នកសារព័ត៌មានបានសាកសួរស្វែងរកព័ត៌មានស្តីពីការចោទប្រកាន់របស់ថៃមកលេីកម្ពុជា​ថា”ប្រេីប្រាស់គ្រាប់មីនPMN-2 ថ្មី​ ក្នុងទឹកដីថៃ​”និងសំណល់យុទ្ធភណ្ឌថៃដែលបានប្រេីប្រាស់មកលេីកម្ពុជាចម្លេីយខ្លី​គឺការចោទប្រកាន់នេះគ្រាន់តែជាលេសនិងឈ្នាន់​បង្កការឈ្លានពាននិងធ្វេីសង្គ្រាមជាមួយកម្ពុជា! ។

លោកហេង រតនា ថ្លែងបន្តថា: ដោយឡែកចំពោះផលប៉ះពាលទាំងចំពោះមុខនិងយូរអង្វែងនៃយុទ្ធភណ្ឌសង្គ្រាមដែលថៃបានប្រេីប្រាស់ឈ្លានពានមកលេីបូរណភាពទឹកដីកម្ពុជារួមមាន៖​
១.​ គ្រាប់បែកទម្លាក់ពីយន្តហោះ​ធន់ធ្ងន់​ដូចជាMK-82 និងMK-84 តាមរយ:យន្តហោះF-16និង យន្តហោះGripen
២.​ គ្រាប់បែកចង្កោម​បាញ់ពីគ្រាប់ផ្លោង១៥៥មម​ ប្រភេទM46និងM85
៣.​ គ្រាប់ផ្សែងពុលនិងចំហេះ​ បាញ់តាមយន្តហោះ​ ដ្រូន​ និងគ្រាប់កាំភ្លេីងផ្លោង១៥៥មម​ គ្រាប់ផ្លោងមួយចំនួន​ មានប្រភេទWhite sposphorus (WP)
៤.​ គ្រាប់មិនទាន់ផ្ទុះទូទៅ​

ផលប៉ះពាល់ទាំងប៉ះពាល់ទៅលេីទីតាំង ភូមិឋានប្រជាជន​ តំបន់ព្រំដែន និងប្រាសាទទាំងឡាយដូចជាប្រាសាទតាមាន់​ ប្រាសាទតាក្របី​ និងប្រាសាទព្រះវិហារ ៕

Leave a Reply

Your email address will not be published. Required fields are marked *