ដោយ : ភ្នំធំ / បន្ទាយមានជ័យ :ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ១០ម៉ឺនដុល្លារអាមេរិ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការជួយសម្រាលការលំបាកដល់ប្រជារាស្ត្រភៀសសឹក។
នៅខេត្តបន្ទាយមានជ័យ ថ្ងៃទី១២និង១៣ខែធ្នូឆ្នាំ២០២៥ នាចំណុចផ្សារថ្មីចម្ការតាដោករបស់លោកឧកញ៉ាអ៊ឹង វណ្ណម៉ៅ នាឃុំឬស្សីក្រោកស្រុកមង្គលបូរី ជាទីតាំងទីទួលសុវត្ថិភាពមួយ បានធ្វើពិធីចែកព្រះរាជអំណោយេះដល់ពលរដ្ឋជនភៀសសឹកចំនួន៣ ០០០គ្រួសារ ។
ពិធីមានការអញ្ជើញជាអធិបភាពលោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត និងលោក អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខា លោកប្លែក វ៉ារី អនុប្រធាន ….អ្នកពាក់ព័ន្ធ ។
លោកឌិត ទីណា និងលោកយូ ឡាណា ថ្លែងថា: ដោយព្រះរាជហឫទ័យគិតគូរពីសុខទុក្ខនិងក្តីអាណិតអាសូរដល់ប្រជារាស្ត្រភៀសសឹក កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ព្រះករុណា ព្រះមហាក្សត្របានប្រទានរាជទ្រព្យ ។
ហើយកាកបាទក្រហមបាននាំមកចែកជូន។
គឺពលរដ្ឋមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម, មី២កេស, ត្រីខ ២០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, ទឹកបរិសុទ្ធ ១កេស និងឃីត (មុង? ភួយ សារុង ក្រមា) ១កញ្ចប់ ៕

