ដោយ : ភ្នំធំ / បន្ទាយមានជ័យ :សារព័ត៌មានអន្តរជាតិធំៗលើពិភពលោកចុះផ្សាយ «ថៃ បើយន្តហោះ F-16 វាយប្រហារមកលើទឹកដីកម្ពុជា» នៅព្រឹកថ្ងៃទី៨ ខែឆ្នូ ឆ្នាំ ២០២៥ នេះ ។
ក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ កម្ពុជា បានបង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យរបស់កម្ពុជា នៅគ្រប់សមរភូមិទាំងអស់តាមបន្ទាត់ព្រំដែន ដោយប្រើទាំងយន្ដហោះចម្បាំង F-16 និងផ្សែងពុល ខណៈកម្ពុជារក្សាការអត់ធ្មត់ខ្ពស់បំផុត មិនបានបាញ់តបតទៅវិញនោះឡើយ ៕

