ថៃបើកការបាញ់ប្រហារជាថ្មីមកលើកម្ពុជា , សាលារៀនមាន៤២ កន្លែងត្រូវបិទជាបណ្ដោះអាសន្ននៅ៣ស្រុជាប់ព្រំដែននាប៉ែកខាងលិច ខាងជើងខេត្តបន្ទាយមានជ័យ

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ ស្រុក៣ជាប់ព្រំដែនប៉ែកខាងលិច ខាងជើងខេត្តបន្ទាយមានជ័យគឺស្រុកថ្មពួក ស្វាយចេក អូរជ្រៅ ក៏បិទទ្វារជាបណ្ដោះអាសន្នមានសាលារៀន៤២ កន្លែង.ដូចសាលារៀនស្ថិតនៅបណ្តោយព្រំដែននាខេត្តឧត្តរមានជ័យដែរ។

លោកឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យប្រាប់នាថ្ងៃទី៨ខែធ្នូថា: ក្នុងចំណោមសាលារៀនទាំងនោះ មានមត្តេយ្យសិក្សា ១កន្លែង បឋមសិក្សា៣៧កន្លែង អនុវិទ្យាល័យ ៣កន្លែង និងវិទ្យាល័យ ១កន្លែង។សិស្សរាប់ពាន់នាក់ត្រូវខកខានការសិក្សា ។
លោកថា : ការសម្រេចផ្អាកសាលារឿននេះ ហេតុផលដោយមានការវាយប្រហារគ្រាប់តាមយន្តហោះ តាមកាំភ្លើងធំ តូចជាថ្មីរបស់ថៃនៅព្រំដែនកម្ពុជា ថៃនាភូមិសាស្ត្រខេត្តឧត្តរមានជ័យ ដែលជាប់ព្រំប្រទល់ខេត្តបន្ទាយមានជ័យ ។
ក្នុងនោះសិស្សានុសិស្ស គ្រូបង្រៀន គណៈ:គ្រប់គ្រងនិងអាណាព្យាបាលសិស្សនៅឃុំបន្ទាយឆ្មារស្រុកថ្មពួកបានឮសម្លេងគ្រាប់ពេញៗត្រចៀក ទើបពួកអោយកូនចៅរត់ពីសាលាទៅផ្ទះ។
ហើយសាលាក៏បិទទ្វារតែម្តងទៅ បន្ទាប់ពីនាយកសាលាបានរាយការណ៍ទៅអាជ្ញាធរ ហើយអាជ្ញាធរបានអនុញ្ញាតិឲ្យបិទ។

លោកឈួ ប៊ុនរឿង បានបន្តថា: ចំពោះសាលារៀននៅស្រុកស្វាយចេកនិងនៅស្រុកអូរជ្រៅដែលបិទទ្វារបណ្តោះអាសន្នមានមូលហេតុព្រួយបារម្ភសុវត្ថិភាពនិងមកពីដំបៅចាស់ដែលធ្លាប់បានបិទកន្លងមក ពេលទាហានថៃបានបាញ់ប្រហារមិនរើសមុខមកលើបូរណភាពទឹកដីកម្ពុជានៅភូមិព្រៃចាន់កាលពីថ្ងៃទី១២ខែវិច្ឆិកា បណ្តាលអោយស្លាប់ ពលរដ្ឋម្នាក់ របួស៣នាក់។
ម្យ៉ាង ដោយសាររៀន ស្ថិតនៅជាប់ព្រំដែន ហើយសភាពការណ៍ព្រំដែនពេលនេះផុយស្រួយ ។
ហើយពលរដ្ឋបារម្ភថា បើមានការប្រយុទ្ធគ្នាដែល ថៃបាញ់ប្រហារមកលើកម្ពុជាគឺសាលារៀន វាស្ថិតក្នុងសមរភូមិតែម្តង។

ចំណែកសាន បែល នាយកសាលាបឋមសិក្សានិងមត្តេយ្យថ្មរមៀលភូមិថ្មរមៀលឃុំបន្ទាយឆ្មារនិងអាណាព្យាបាលសិស្សបាននិយាយថា: សភាពការណ៍នេះ គ្រោះថ្នាក់។
ពេលគោរពទង់ជាតិព្រឹកមិញ សិស្សនិងគ្រូបានឮគ្រាប់កាំភ្លើងធំដែលទាហានថៃចាញ់ចូលទឹកដីកម្ពុជានៅព្រំដែនខេត្តឧត្តរមានជ័យ ជាប់ព្រំប្រទល់ខេត្តបន្ទាយមានជ័យ ទើបពួកគេភ័យនិងរត់ប្រសាចគេចខ្លួន ប៉ុន្តែសាលាបានហៅចូលថ្នាក់រៀនវិញសិន។.ប៉ុន្តែ បន្ទាប់មកម៉ែឪ អាអាណាព្យាបាលសិស្សបានមកយកកូនចៅរបស់ពួកគេ ។

ហេតុនេះ ចំពោះការរៀនសូត្ររបស់កូនចៅ ទោះសាលារៀនមិនបីទ ក៏ក្មេងមិនហ៊ានទៅរៀន ហើយម៉ែឪក៏មិនហ៊ានឲ្យទៅដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *