ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាល ខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ស៊ុន សុផាត ស្នងការរងទទួលផែនការងារសន្តិសុខការិយាល័យគ្រប់គ្រងសន្តិសុខឯកជន បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងឆ្នាំ ២០២៥ និងលើកទិសដៅអនុវត្តបន្ត ដើម្បីពង្រឹងការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ធានាសុវត្ថិភាពដល់ភ្ញៀវជាតិនិងអន្តរជាតិ ដែលមកកំសាន្តនៅខេត្តព្រះសីហនុ ព្រមទាំងផ្លាស់ប្ដូរបទពិសោធន៍ការងាររវាងក្រុមហ៊ុនផ្ដល់សេវា និងស្នងការដ្ឋាននគរបាលខេត្តសីហនុ ដោយមានការអញ្ជើញចូលរួមពីលោកនាយកការិយាល័យគ្រប់គ្រងសន្តិសុខឯកជន លោកនាយករង ការិយាល័យនៃផ្នែកនាយករងផ្នែកនិងមន្ត្រីការិយាល័យទាំងអស់ និងក្រុមហ៊ុនសន្តិសុខឯកជនផ្ដល់សេវាចំនួន ៤២ ក្រុមហ៊ុន នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ ដោយ គង់ សុជា





