ដោយ: ភ្នំធំ / បន្ទាយមានជ័យ:ពិធីបួងសួងសុំសេចក្តីសុខជូនប្រជាជនកម្ពុជា ពិសេសវរៈកងទ័ព ដែលកំពុងបំពេញភារកិច្ចការពារពីការឈ្លានពានទឹកដីពីប្រទេសថៃ បានប្រារព្ធធ្វើនៅប្រាសាទបន្ទាយទ័ព ស្ថិតនៅភូមិថ្នល់ដាច់ ឃុំថ្មពួក ស្រុកថ្មពួក ខេខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា ប្រាសាទបន្ទាយទ័ព ជាបន្ទាយទ័ពទិសខាងលិចមួយរបស់ព្រះបាទជ័យវរ្ម័នទី៧ សវទី១២ ។
នៅប្រាសាទនេះ គេសាងពុទ្ធរូប៥អង្គ ដែលតាមពិតមានព្រះភ័ក្ត្រជាព្រះបាទជ័យវរ្ម័នទី៧ ឯឈានផ្សេងទៀតជាពុទ្ធរូបទ្រង់ប្រក់នាគ ។
នេះបើតាមអ្នករៀបចំបានអោយដឹងថ្ងៃទី២៦ខែសីហាឆ្នាំ២០២៥ ។
ពិធីនេះក៏មានការអញ្ជេីញដឹកនាំដោយលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
និងអមដំណេីរលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី !អភិបាល នៃគណៈអភិបាលខេត្ត រួមនឹងអភិបាលរង មន្ទីរ អង្គភាព ប្រជាពលរដ្ឋពុទ្ធបរិស័ទបានចូលរួមយ៉ាងច្រេីនកុះករ។
ពិធីបួងសួងគឺដើម្បីសុំសេចក្តីសុខ ចម្រើន ឈ្នះគ្រប់សមរភូមិជូនវីរ:កងទ័ពដែលបាននឹងកំពុងឈរជើងការពារបូរណភាពទឹកដីនៅបណ្តោយព្រំដែនកម្ពុជាទាំងគោក ទឹកនិងអាកាស ។
នាឱកាសនោះ លោកស្រីជូ ប៊ុនអេង លេីកឡេីងថា : កម្ពុជាបានទទួលនូវការឈឺចាប់ ពីការឈ្លានពានរបស់សត្រូវសៀមដែលមានមលេបត្របាក់ទឹកដីរបស់កម្ពុជា។
ដោយកម្ពុជា ធ្លាប់រងគ្រោះមហន្តរាយដ៏ធំធេងនិងហែលឆ្លងភ្នក់!!!ភ្លេីងសង្គ្រាមរួចមកហេីយ កម្ពុជាត្រូវការសន្តិភាព មិនត្រូវការសង្គ្រាមនោះទេ។
ប៉ុន្តែ កាលពីថ្ងៃទី២៤-២៨ ខែ ខែកក្កដា កន្លងមក កងទ័ពប្រទេសសៀម បានបេីកការវាយប្រហារមកលេីកម្ពុជាមុន ។
ក្នុងការប៉ះទង្គិចគ្នា វរៈកងទ័ពខ្លះបានរងរបួស និងបានពលីក្នុងសមរភូមិ ។
ទាំងនេះ គឺជាលះបង់យ៉ាងធំធេងមិនអាចកាត់ថ្លៃបាន របស់វរៈកងទ័ព ដេីម្បីបុព្វហេតុជាតិមាតុភូមិ ការពារនូវបូរណភាពទឹកដី។
ជាមួយកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងការផ្តួចផ្តើមរបស់លោកប្រធានាធិបតីដូណាល់ត្រាំនៃសហរដ្ឋអាមេរិក លោកនាយករដ្ឋមន្ត្រូអាន់វ៉ា អ៊ីប្រាហ៊ីម នៃប្រទេសម៉ាឡេស៊ីនិងជាប្រធានប្តូរវេនអាស៊ាននិងមានសាក្សីពីប្រទេសចិន សហរដ្ឋអាមេរិក បានខិតខំប្រឹងប្រែងរហូតសម្រេចបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់ដោយឥតលក្ខខណ្ឌមួយចុះថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៨ ៕

