តើឧត្តម សេនីយ៍ឯក ស្រី ឌឹក បានបង្ហាញមុខ បន្ទាប់ពីមានពាក្យចចាមអារាមនិងសារព័ត៌មានថៃផ្សាយបន្តបន្ទាប់ថា លោកបាត់បង់ជីវិត

ដោយ : ភ្នំធំ / ព្រះវិហារ៖កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ កន្លងមក ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេ បញ្ជា ការរង កងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ តត្រូវបានបគេឃើញលោកង្ហាញ មុខជាសាធារណៈនៅក្នុងពិធីប្រគល់អំណោយដល់កងទ័ព និងគ្រួសារកងទ័ព នៅ ទិសខេត្តព្រះវិហារ។ ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្តេច ម៉ែន សំអន។

ការបង្ហាញមុខជាសាធារណៈរបស់ឧត្តមសេនីយ៍ឯក ស្រី ឌឹក គឺជាការបញ្ចប់នូវមន្ទិល និងព័ត៌មានអកុសលទាំងឡាយ ដែពាក្យចចាមអារាមនិងសារព័ត៌មានថៃ បានផ្សាយព័ត៌មានមិនពិត បំផ្លើសបំភ្លៃឬបំភ័ន្ត បង្ខូចបង្កាច់ក្នុងចេតនាទុច្ចរឹតនាពេលរាប់ខែកន្លងមក ។

សូមរំលឹកថា ក្រោយបញ្ចប់សង្គ្រាម៥ថ្ងៃ (២៤-២៨ ខែកក្កដា) នៅតាមព្រំដែនកម្ពុជា-ថៃ ពាក្យចចាមអារាម ពិសេសសារព័ត៌ មាន ថៃទាំងទូរទស្សន៍ កាសែត និងបណ្តាញអនឡាញ បានផ្សាយយ៉ាងសំផុលខ្លាំងក្លាបំផុតនូវព័ត៌ មាន អកុ សលថា ” លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានទទួលមរណភាព លើសម រភូមិ ” ( ទិសប្រាសាទព្រះវិហារ ភ្នំទ្រព្យ វាឥន្ទីយ៍? ) ។

ការ ផ្សាយទាំងនេះ បានបង្កើតនូវមន្ទិលសង្ស័យមួយចំនួនលើសាធារណជនរបស់ខ្មែរ និងបច្ចាមិត្របរទេស ហើយ រហូតក្រុមប្រឆាំងក្រៅប្រទេសខ្លះ ចោទប្រកាន់ថា ” កម្ពុជាលាក់បាំងព័ត៌មានម រណ ភាពរបស់ ឧត្តមសេនីយ៍ឯក ស្រី ឌឹក ” ថែមទៀតផង។

ប៉ុន្តែ នៅពេលនេះអ្វីៗហាក់បានបង្ហាញច្បាស់លាស់ហើយ រូបភាពលោកឧត្តមសេនីយ៍ ស្រី ឌឹក ក្នុងពិធីប្រគល់អំណោយនោះ ជារូបពិតៗ មិនមែនជាការប្រឌិត ឬច្នៃដោយ AI នោះឡើយ (បញ្ជាក់ការពិតដោយ Fresh AI) ។

ក្រោយការពិតត្រូវបានបង្ហាញបែបនេះ ជាការឆ្លុះបង្ហាញឱ្យឃើញថា ការ ផ្សាយរបស់សារព័ត៌មានថៃនាពេលកន្លងទៅ ខ្វះការផ្ទៀងផ្ទាត់ និនិងខ្វះក្តីគោរពដល់ក្រសីលធម៌ សារព័ត៌មាន ជាពិសេសបង្ហាញឱ្យឃើញពីកម្សោយនៃការផ្សាយរបស់ សារ ព័ត៌ មានតែម្តង។

ក្រោយការពិតត្រូវបានលាតត្រដាងបែបនេះហើយ តើបណ្តាញសារព័ត៌មានថៃ ដែល ធ្លាប់បានផ្សាយព័ត៌មានអកុសលលើឧត្តមសេនីយ៍ ស្រី ឌឹក ហ៊ានផ្សាយបំភ្លឺ ឬហ៊ានទទួលស្គាល់នូវកម្សោយនៃការផ្សាយរបស់ខ្លួនដែរឬទេ?

Leave a Reply

Your email address will not be published. Required fields are marked *