ដោយ : ភ្នំធំ / បន្ទាយមានជ័យ :ដោយមានការធ្វេសប្រហែសពី អាណាព្យាបាល បណ្ដាលឲ្យក្មេងៗចំនួន៣នាក់ បានលង់ទឹកស្លាប់នៅក្នុងប្រឡាយទឹកនាភូមិអន្លង់ថ្ងាន់លិច នៃឃុំបត់ត្រង់ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នាកន្លងមកនាដើមខែធ្នូឆ្នាំ២០២៥ នេះ ។
សាខាកាកបាទក្រហមខេត្ត និងអនុសាខាកាកបាទក្រហមស្រុក បានអញ្ជើញចូលរួមបុណ្យសព និងបាននាំយកនូវអំណោយមនុស្សធម៌ និងថវិកាមួយចំនួនផ្ដល់ជូនដល់ក្រុមគ្រួសារនៃសពកុមារចំនួន៣នាក់ ។
ទី១- ឈ្មោះ ឆាយ សុជាតា ភេទស្រីអាយុ ៥ឆ្នាំ ទី២ – ឈ្មោ រ៉េន សុផា ភេទប្រុសអាយុបីឆ្នាំ និងទី៣- ឈ្មោះ រឿម ឋាន:រ៉ាភេទប្រុសអាយុ២ ឆ្នាំ ។
សពក្មេង៣នាក់នេះគឺជាបងប្អូននឹងគ្នា។
លោក ឃុនវុទ្ធី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម តំណាងឯលោក អ៊ុំ រាត្រី ប្រធានសាខា មានទឹកចិត្តអាណិត សោកស្តាយជាពន់ពេក ចំពោះសពក្មេងៗ ។
ហើយក៏ចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនិងបានចូលរួមសោកស្ដាយចំពោះ ក្រុមគ្រួសារ ដែលបានបាត់បង់កូន ជាទីស្រឡាញ់។
ក្នុងនាមសាខាកាកបាទក្រហមខេត្តក៏ លោកសូមក៏ផ្ដាំផ្ញើនិងអំពាវនាវដល់អាណាព្យាបាល ឧពុកម្តាយទាំងឡាយសូមកុំឲ្យមានការធ្វេសប្រហែសចំពោះកូនចៅលេងទឹក ដោយគ្មានមនុស្សធំនៅក្បែរនោះឡើយ ។
គួរបញ្ជាក់ថា អំណោយមនុស្សធម៌នាពេលនេះគ្រួសារសពនីមួយៗ ទទួលបានអង្ករ ៥០គីឡូក្រាម មីមួយកេស ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ ទឹកសុទ្ធ៥យួរ ទឹកក្រូច ២កេស និងថវិកាមួយចំនួន។
ដោយឡែកអនុសាខាស្រុក និងអាជ្ញាធរមូលដ្ឋានបានផ្តល់នូវអង្ករ ៥០គីឡូក្រាម មី២កេសទឹកសុីអុីវ ២យួរ និងថវិការមួយចំនួន ៕

